Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 14, 2013

ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល​​ជាង​​៤០​ដើរ​​ដង្ហែរ​ក្បួន​​ ដើម្បី​សន្តិភាព​នៅ​គ្រា​​ដែល​​កម្ពុជា​​ជាប់​គាំង​​នយោបាយ​

0 Comments

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០ ដែល​មាន​សមាជិក​ជាង​ ២០០​នាក់ បាន​ជួបជុំគ្នា​នឹង​​ដើរ​​ដង្ហែរ​ក្បួន​​ពីមុខ​ព្រះបរមរាជវាំង​​ឆ្ពោះ​ទៅ​ កាន់​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​កាល​​ពី​ល្ងាច​ម៉ិញ​​នេះ ក្នុង​​គោល​បំណង ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សន្តិភាព​នៅ​ក្រោយ​ការបោះឆ្នោត​។
ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​បាន​កើតឡើង​ក្រោយពី គ.ជ.ប បាន​ប្រកាស​លទ្ធផល​ប​ឋ​ម​នៃ​​ការបោះឆ្នោត ​កាលពី​ថ្ងៃ​ទី​១២​​សីហា​កន្លង​ទៅ ដែល​នាំអោយ​ភាគី​ម្ខាង​គំរាម​ធ្វើ​​មហា​បាតុកម្ម និង​ម្ខាង​ទៀត​ព្រមាន​បង្ក្រាប់​។
​ក្រុម​សកម្មជន​​ ដើម្បី​​សន្តិភាព​​ទាំង​​នោះ​​ក៍​​បាន​​បួង​សួង​​សុំ​​អោយ​​អ្នក​​នយោបាយ​​ ខ្មែរ​​ទាំង​អស់​​ដោះ​ស្រាយ​​បញ្ហា​​ជាប់​គាំង​​ផ្នែក​​ន​យោ​បា​​យ​​នៅក្រោយ ​​ការ​បោះឆ្នោត​​នេះ​​ដោយ​​សន្តិ​វិធី និង​គ្មាន​អំពើហិង្សា​ផងដែរ​។
សូមស្តាប់​​បទសំភាសន៍​​របស់​វ៉ា សំណព្វ ជាមួយ​នេះ​បើ​តាម​ការបញ្ជាក់​ពី​កញ្ញា ខន សុធី ប្រធាន​គំរោង​​កសាង​​សន្តិភាព​​អន្តរ​​ជាតិ​ពុន្ធុ​។​​វិទ្យុខ្មែរអន្តរ​ជាតិ

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com