Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, August 14, 2013

អ្នកគាំទ្រ​រង់ចាំ​ភ្លើង​ខៀវ​ពី​មេបក្ស​ប្រឆាំង​ក្នុងការ​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​ខណៈ​អាជ្ញាធរ​ត្រៀម​ទប់ទល់​និង​បង្ក្រាប​

0 Comments

sam-rainsy-with-fan

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ ច្រើនសន្ធឹក​សន្ធាប់​មិនបាន​សម្តែង​នូវ​ការពេញចិត្ត​ទៅនឹង​លទ្ធផល​ឆ្នោត​ បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ កន្លងមក​នោះឡើយ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​ សម្តែង​ការខកចិត្ត និង​ជំទាស់​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​នេះ ព្រមទាំង​បានធ្វើការ​រិះគន់​ដោយ​ត្រង់ៗ និង​ចំៗ​ថា «​ការប្រកាស​របស់ គ​.​ជ​.​ប នេះ គឺជា​សកម្មភាព​បិទបាំង​នូវ​រាល់​កំហុសឆ្គង​ដែល គ​.​ជ​.​ប បាន​ប្រព្រឹត្ត​លើ​ការបោះឆ្នោត​កន្លងទៅ ហើយ​វា​អាច​នឹង​នាំមក​នូវ​ការបះបោរ តវ៉ា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​លើ​ការបោះឆ្នោត​ នេះ​។ ក្នុងករណី​មាន​អស្ថិរភាព​នយោបាយ​គឺ គ​.​ជ​.​ប ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​។​»​។​
​បើ​មិនមាន​ការផ្លាស់ប្តូរ​កាល​បរិច្ឆេទ​ ណាមួយ​នោះទេ គឺ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព ដែល​កំពុង​ជាប់រវល់​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​កូនស្រី​ពៅ​របស់​ឯកឧត្តម​ នៅឯ​បរទេស​នោះ នឹងធ្វើ​មាតុភូមិ​និវត្ត​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៣​ស្អែក​នេះ​។ ​

បន្ទាប់ពី​មានការ​បង្ហើប​នូវ​គម្រោង​ធ្វើ​ មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត​ដោយ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ នាពេល​កន្លងមក​នោះ ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​មាន​អារម្មណ៍​និង​ទឹកចិត្ត ​ពុះពោរ​ត្រៀម និង​ចូលរួម​ធ្វើ​មហា​បាតុកម្ម​យ៉ាង​អន្ទះសា​ក្នុងករណី​មានការ​បើកភ្លើង​ខៀវ​ ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដ៏​ល្បីឈ្មោះ​។​ ​
ដោយឡែក​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​វិញ​ ក៏បាន​ត្រៀម​ជើងការ​រួចហើយ​ទាំង​សម្ភារៈ​បរិក្ខារ ទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទុក​ទប់​ទល់នឹង​បង្ក្រាប​បាតុកម្ម​ដោយ​ឥត​ប្រណី​ដៃ បើ​មានការ​កើតឡើង​ជាយថាហេតុ​ណាមួយ ដើម្បី​ការពារ​ខ្សែក្រវាត់​អំណាច តំណែង​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៥ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល​។​
​ព្រឹត្តិការណ៍​មួយទៀត គឺ​នៅ​រសៀល​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៣​នេះ ព្រះសង្ឃ​ជាច្រើន​អង្គ បាន​និមន្ត​ជួបជុំ​ធ្វើ​ពិធីបួងសួង​សុំ​ឲ្យ​មាន​សន្តិភាព​នៅ​រមណីយ​ដ្ឋា​ន​ វត្តភ្នំ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​ចល័ត​ទ័ព និង​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​តទៅទៀត​។​ ​
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​ រាជធានី​ភ្នំពេញ ទាំង​នៅតាម​បណ្តា​ខេត្ត​នានា ដែល​បានផ្តល់​បទសម្ភាសន៍​បាន​ឲ្យ​ដឹងថា ទោះយ៉ាងណា​ក៏ដោយ​ពួកគេ​ចង់ឃើញ​ការរៀបចំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​ លទ្ធផល​ឆ្នោត​ដែល​ឋិត​នៅក្រោម​វត្តមាន​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​តស៊ូ​ដើម្បី​ ស្វែងរក​យុត្តិធម៌​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​ ​
មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​ នៅ​កម្ពុជា បាន​លើកឡើងថា ប្រសិនបើ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ ដែល​រំពឹងថា នឹង​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ខាងមុខ​ចូល​តុ​ចរចា​រក​ដំណោះស្រាយ​ល្អៗ​ជាមួយគ្នា ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នោះ គឺជា​ប្រការ​ដ៏​ល្អប្រសើរ​បំផុត ជាង​ការដឹកនាំ ឬ​ជំរុញ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​នាំ​ឲ្យ​អូសបន្លាយ​ ពេលវេលា​នៃ​ភាពជាប់គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ នៅមាន​ពេលវេលា​ច្រើន​គួរសម​សម្រាប់​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ សម្រេច​ក្នុងន័យ​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ ទាំង​ភាគី​អ្នកឈ្នះឆ្នោត ទាំង​ភាគី​អ្នកចាញ់​ឆ្នោត​៕​
ពីដើមត្នោត 


0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com