កម្ពុជាកំពុងជួបប្រទះនូវភាពជាប់គាំងស្ទះនយោបាយបន្ទាប់
ពីមានការអះអាងរៀងៗខ្លួនពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង
ទៅលើការទទួលជ័យជំនះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាល
ពីចុងខែមុននេះ។
លោកសម រង្ស៊ី បានប្រកាសថា គណបក្សលោកនឹងមិនចូលរួមដំណើរការបង្កើតគណៈកម្មការណាមួយដើម្បី អង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឡើយ បើសិនជាគ្មានការចូលរួមពីអង្គការសហប្រជាជាតិដើម្បីធ្វើជាអជ្ញា កណ្តាលទនោះ ខណៈពេលដែលការចូលរួមនេះ បានជួបនឹងការបដិសេធពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ។
លោក សម រង្ស៊ី មានប្រសាសន៍ថា ថ្ងៃនេះគណបក្សលោកនឹងធ្វើការជួបជុំគ្នាយ៉ាងធំមួយ ដើម្បីទាមទារឲ្យមានវត្តមានរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ក្នុងគោលបំណងការពារនូវជ័យជំនះរបស់ប្រជាជនកម្ពុជា។ ករណីនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ស្ថាប័នអន្តរជាតិអាចដើរតួជាអ្នកអង្កេតការណ៍ ដោយលោកមិនទុកចិត្តលើ គជប ទាល់តែសោះ៕វិទ្យុអូស្ដ្រាលី

0 Comments:
Post a Comment