សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ៦ ខែសីហា
របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានចាត់ទុកការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាប័ត្រទុតិយភូមិ
ឬបាក់ឌុបឆ្នាំនេះ ថាជារឿងអាម៉ាស់បំផុតនៅកម្ពុជា
ដែលក្រសួងអប់រំទុកបណ្ដោយឲ្យស្ថានភាពនៃការប្រឡងសញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិ
មានអំពើពុករលួយជាប្រព័ន្ធកើតឡើងដោយគ្មានការទប់ស្កាត់។
លោក
រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា
នៅថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្របាក់ឌុប កាលពីថ្ងៃទី៥ ខែសីហា
បានកើតមានភាពមិនប្រក្រតីនៅក្នុងមណ្ឌលមួយចំនួន ដែលប្រធាន
និងអនុប្រធានមណ្ឌលសហការជាមួយគ្រូឯកទេស
ធ្វើចម្លើយវិញ្ញាសាលក់ឲ្យបេក្ខជនតាមបន្ទប់
មានដូចជាមណ្ឌលវិទ្យាល័យមេមត់ ខេត្តកំពង់ចាម និងមណ្ឌលជាច្រើនទៀត
ដែលគ្រូអនុរក្សមួយចំនួនបានតម្រូវឲ្យបេក្ខជនម្នាក់ៗបង់លុយចំនួន
២ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុងមួយមុខវិជ្ជាជាថ្នូរនៃការបើកចម្លង
។
យ៉ាងណាមិញ
ចំពោះការបែកធ្លាយវិញ្ញាសាប្រឡងនេះត្រូវបានមន្ត្រីក្រសួងអប់រំ
ឆ្លើយបដិសេធ
និងអះអាងថាមិនមានការបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សា
ទុតិយភូមិដូចការចោទប្រកាន់នោះទេ៕ វិទ្យុអូស្ដ្រាលី
0 Comments:
Post a Comment