ថ្វីបើលោកឧត្ដមសេនីយ៍ចាងវ៉ាន់គួននិងសមភាគីអាមេរិកគឺប្រមុខ មន្ទីរបញ្ចកោណលោកឆាក់ ហាហ្គែលបានបន្លឺសំឡេងសុទិដ្ឋិនិយមបន្ទាប់ពីមានកិច្ចចរចាជាងបីម៉ោង ក្តីក៏មន្ត្រីចិនរូបនោះបានបញ្ជាក់ច្បាស់ថាក្រុងប៉េកាំងនឹងមិន ធ្វើសម្បទានទេ នៅពេលវាជាផលប្រយោជន៍ស្នូលរបស់ខ្លួន។
នៅឯមន្ទីរបញ្ចកោណលោក ចាង បានប្រាប់សន្និសីទព័ត៌មានរួមគ្នាមួយថា៖ «យើងតែងតែទទូចថា ជម្លោះដែលទាក់ទងត្រូវដោះស្រាយតាមរយៈការសន្ទនានិង ការចរចា»។
លោកបានថ្លែងថា៖«ទោះយ៉ាងណាគ្មានអ្នកណានឹងស្រមើស្រមៃថាចិន នឹងបោះបង់ចោលផលប្រយោជន៍សំខាន់របស់យើងទេហើយក៏គ្មានអ្នកណាមើល ស្រាលពីឆន្ទៈនិងការតាំងចិត្តរបស់យើងក្នុងការការពារសិទ្ធិដែនដី អធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់យើងដែរ»។
ចិនទាមទារស្ទើរតែទាំងអស់នៃដែនសមុទ្រចិនខាងត្បូងថ្វីបើមានការ ទាមទារពីប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែលបានចោទប្រកាន់ក្រុង ប៉េកាំងពីបទធ្វើការកាន់កាប់បន្តិចម្ដងៗនូវប្រជុំកោះមានជម្លោះ នេះក៏ដោយ។
ជប៉ុននិងចិនបានជាប់ពាក់ព័ន្ធក្នុងជម្លោះដ៏ជូរចត់ជុំវិញថាតើ ប្រទេសណាមានអធិបតេយ្យភាពលើប្រជុំកោះនៅក្នុងសមុទ្រចិនខាងកើត។
លោកហាហ្គែលបានបញ្ជាក់ជាថ្មីពីជំហរអាមេរិកទៅលើបញ្ហានេះដោយ និយាយថាក្រុងវ៉ាស៊ីនតោននៅតែអព្យាក្រឹតជុំវិញបញ្ហាអធិបតេយ្យ ប៉ុន្តែបានទទូចថា ការខ្វែងគំនិតគ្នាត្រូវដោះស្រាយដោយសន្តិវិធីដោយគ្មានការ បង្ខិតបង្ខំ។
នៅមុនជំនួបពីថ្ងៃចន្ទក្រុមមន្ត្រីអាមេរិកបានអួតពីការវិវឌ្ឍក្នុងទំនាក់ទំនងជាមួយចិន៕ PNភ្នំពេញប៉ុស្តិ៍
0 Comments:
Post a Comment