លោក
សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងសន្និ សីទសារព័ត៌មាន
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៣។
នៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិកាលពីព្រឹក
មិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ឲ្យដឹងថា
គណបក្សលោកមិនទាន់សន្និដ្ឋានជាស្ថាពរថា
ការលួចបន្លំសន្លឹកឆ្នោតមានលក្ខណៈធំជាប្រព័ន្ធនៅឡើយទេ។ ប៉ុន្តែ
ភាពមិនប្រក្រតីទាំងឡាយ ដែលកើតមាននៅពេលបើកកញ្ចប់សុវត្ថិភាព
«ក» កាលពីម្សិលមិញ គឺបានសរបញ្ជាក់យ៉ាងច្បាស់ថា
ការពិតចាប់ផ្ដើមបែកធ្លាយហើយ។
ជាមួយគ្នានោះ ប្រធានគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ប្រាប់អ្នកកាសែត និងតំណាងសង្គមស៊ីវិល អំពីយុទ្ធវិធី៣យ៉ាង ដែលគណបក្សសង្គ្រោះជាតិនឹងបន្តធ្វើ ចាប់ពីពេលនេះតទៅមុខទៀត។ យុទ្ធវិធីទាំង៣នោះរួមមាន ទី១៖ ជម្រុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព «ក» នៅតាមខេត្តមួយចំនួនទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។ លោកសម រង្ស៊ី បន្ថែមថា ប្រសិនបើបើករួច ហើយឃើញថាបាត់ចំនួនឬផ្ទៀងផ្ទាត់មិនត្រូវគ្នា នោះអាចនឹងមានលទ្ធភាពបោះឆ្នោតសារឡើងវិញ។
យុទ្ធវិធីទី២ គឺទាមទារឲ្យមានគណៈកម្មការឯករាជ្យ ធ្វើការស្រាវជ្រាវពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ នេះបើតាមលោក សម រង្ស៊ី។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បន្តថា លោកនៅតែមិនទុកចិត្ត គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ និងមិនចង់ឲ្យស្ថាប័នទាំង២នេះមានវត្តមាននៅក្នុងគណៈកម្មការ ឯករាជ្យនោះទេ។ ជំហររបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងគណៈកម្មការចំពោះកិច្ចនេះនៅដដែល គឺចង់ឲ្យមានសមាសភាពគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្គការសង្គមស៊ីវិលសង្កេតការណ៍បោះឆ្នោត និងអង្គការសហប្រជាជាតិ។
ចំណែកយុទ្ធវិធីទី៣ ដែលជាជម្រើសចុងក្រោយបង្អស់របស់គណបក្សសង្គ្រោះជាតិនោះគឺ បាតុកម្មអហិង្សានិងសន្តិវិធី ដែលអាចនឹងកើតមានឡើងនៅទូទាំងប្រទេស។ ជាបាតុកម្មដែលចូលរួមដោយប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដើម្បីទាមទារយុត្តិធម៌៕
ដោយ អ៊ឹម រចនា/ Im Rachna

From (RFI)
0 Comments:
Post a Comment