លោក សម រង្ស៊ី និង លោក កឹម សុខានៅទីលានប្រជាធិបតេយ្យ
មនុស្សប្រហែល១ម៉ឺននាក់ បានមកជួបជុំគ្នានៅលើទីលាន
ប្រជាធិបតេយ្យ ដើម្បីស្តាប់លោកសម រង្ស៊ី និងលោកកឹម
សុខា ថ្លែងសារ អំពីគោលជំហរនយោបាយរបស់គណបក្សនេះ
ទាក់ទងនឹងការបោះឆ្នោត។ ជាការជួបជុំជាលើកទី២
ដែលគណបក្សសង្គ្រោះជាតិអោយឈ្មោះថា
"វេទិកាម្ចាស់ឆ្នោតដើម្បីស្វែងរកការពិត និងយុត្តិធម៌"។
ពីវេទិកាទល់មុខអ្នកគាំដ៏ច្រើន លោកសម
រង្ស៊ី បានមិនបានខ្លាចនឹងស្រែកដាក់មេក្រូ ប្រាប់អ្នកគាំទ្រទេថា
ទេសភាពនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតនីតិកាលទី៥នេះ
បានផ្លាស់ប្តូរហើយ។
ការផ្លាស់ប្តូរ ដែលប្រធានគណបក្សប្រឆាំងរូបនេះមិនបាននិយាយដល់ការផ្លាស់ប្តូរមេដឹកនាំ ប្រទេសដូចមុនទៀតទេ ប៉ុន្តែ ជាការផ្លាស់ប្តូរទិដ្ឋភាពនយោបាយ ដែលទាក់ទងនឹងតុល្យភាពអំណាចនៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោត។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានផ្តើមសុន្ទរកថា ដោយប្រកាសអំពីជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើអោយអ្នកគាំទ្រហ៊ោរយ៉ាងខ្លាំង។ ប៉ុន្តែជាជ័យជំនះរបស់គណបក្សនេះ នៅក្នុងទីក្រុងភ្នំពេញ។ ចំពោះលោកកឹម សុខា ជ័យជំនះរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានី គឺតំណាងអោយជ័យជំនះពិតប្រាកដ ដែលចេញពីឆន្ទៈរបស់អ្នកបោះឆ្នោត។
គួររម្លឹកថា យោងតាមលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គណបក្សសង្គ្រោះជាតិបានទទួល៧អាសនៈ លើសគណបក្សប្រជាជនកម្ពុជាដែលបានទទួល៥អាសនៈ នៅរាជធានីភ្នំពេញ។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើដំណើរជួបជុំអ្នកគាំទ្រជាលើក ទី២ នៅតាមបណ្តាខេត្តមួយចំនួន និងនៅភ្នំពេញនេះ ខណៈដែលគណបក្សនេះកំពុងតែតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត៕
សេចក្ដីរាយការណ៍របស់ សឿន វឌ្ឍនា/Siv Channa
from ( RFI)

0 Comments:
Post a Comment