Mahathir Mohamad និង Lee Kuan Yew អ្នកប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបស្ចឹមលោក
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់
សូមបន្តចាប់អារម្មណ៍ទៅលើភូមិសាស្ត្រនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍
តទៅទៀត
ដោយសូមលើកឡើងអំពីភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍។
ផុយស្រួយ ពីព្រោះម្យ៉ាង
សុទ្ធសឹងជាលទ្ធិប្រជាធិបតេយ្យថ្មីថ្មោងដែលតែងជួបនឹងវិបត្តិនយោបាយ
សង្គម សេដ្ឋកិច្ច និងសន្តិសុខ។ ពីព្រោះម្យ៉ាងទៀត
ថ្នាក់ដឹកនាំខ្លះនៅតែមិនព្រមទទួលគោលការណ៍ប្រជាធិបតេយ្យបែបបស្ចិម
លោក។
ជាការពិតណាស់ដែលថា
បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានបោះជំហាន ទៅរកលទ្ធិប្រជាធិបតេយ្យ
ជាពិសេសនៅក្នុងអំឡុងទសវត្សរ៍ទី៩។ ក៏ប៉ុន្តែ
លទ្ធិប្រជាធិបតេយ្យថ្មីថ្មោងទាំងនេះ ផុយស្រួយមែនទែន
តែងជួបនឹងវិបត្តិបីប្រភេទ ៖ វិបត្តិនយោបាយ
វិបត្តិសង្គមនិងសេដ្ឋកិច្ច ព្រមទាំងវិបត្តិសន្តិសុខ។
វិបត្តិនយោបាយតែងតែកើតឡើង នៅពេលដែលពលរដ្ឋចាប់ផ្តើមប្រឆាំងនឹងអ្នកដឹកនាំដែលខ្លួនបានបោះឆ្នោត តែងតាំងជាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាល។ ជាទូទៅ ពលរដ្ឋបែក ចិត្ត ឈប់គាំទ្រអ្នកដែលខ្លួនបានបោះឆ្នោតឱ្យ ដោយហេតុតែពួកអ្នកដឹកនាំទាំងនោះ ពុករលួយ បក្សពួកនិយម មិនព្រមធ្វើកំណែទម្រង់ ឬគ្រប់គ្រងប្រទេសរបៀបផ្តាច់ការពេក។
វិបត្តិនយោបាយបែបនេះ បានកើតឡើង នៅហ្វីលីពីន ក្នុងខែមករាឆ្នាំ២០០។ កាលនោះ លោកប្រធានាធិបតីហ្សូហ្សេហ្វ អេស្ត្រាដា (Joseph Estrada) ដែលជាប់ចោទថាបានគៃបន្លំយកប្រាក់រដ្ឋ ត្រូវបង្ខំចិត្តលាចេញពីតំណែងនិងប្រគល់អំណាចទៅឲ្យលោកស្រីអនុ ប្រធានាធិបតី ក្លូរីយ៉ា អារ៉ូយ៉ូ (Gloria Arroyo)។ ករណីស្រដៀងគ្នា ក៏បានកើតឡើងដែរនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដាឆ្នាំ២០០។ កាលនោះ លោកប្រធានាធិបតីវ៉ាហ៊ីដ (Wahid) បានជាប់ទាក់ទិនក្នុងរឿងពុករលួយ ហើយក៏ត្រូវបាត់បង់អំណាចដែលបានធ្លាក់ទៅក្នុងដៃរបស់លោកស្រីអនុ ប្រធានាធិបតី ម៉េហ្កាវ៉ាទី ស៊ុយកាណូពុយទ្រី(Megawati Sukarnoputri) វិញម្តង។
គ្រោះថ្នាក់ទីពីរ ដែលលទ្ធិប្រជាធិបតេយ្យថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍ជួបប្រទះ គឺវិបត្តិសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង ដោយហេតុតែវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩៧និងចំហាយអាក្រក់របស់ វាតរហូតដល់ឆ្នាំ២០០១ សសរគ្រឹះទាំងប៉ុន្មាននៃលទ្ធិប្រជាធិបតេយ្យថ្មីថ្មោងនៅឥណ្ឌូណេស៊ី និងនៅហ្វីលីពីនបានរង្គោះរង្គើ។ កាលនោះ នៅឥណ្ឌូណេស៊ី កងទ័ពបានសាកល្បងវិលមកក្តាប់អំណាចវិញ រីឯពួកអ៊ីស្លាមជ្រុលនិយមដែលស្អប់ខ្ពើមលិទ្ធិប្រជាធិបតេយ្យមាន ប្រជាប្រិយភាពខ្លាំងក្លា។ ចំណែកនៅហ្វីលីពីនវិញ កាលណោះ ក្រោយពីលោកប្រធានាធិបតីហ្សូហ្សេហ្វ អេស្ត្រាដាបានដួលរលំ ពួកក្រុមអ្នកមាននិងអ្នកមានអំណាចសម័យលោកហ្វៀកឌីណង់ ម៉ាកកុស ព្រមទាំងកងទ័ពក៏បានពង្រឹងជំហររបស់ពួកគេឡើងវិញនៅក្នុងប្រទេសដែរ។ គឺជាសំណាងមួយល្អហើយ ដែលវិបត្តិសេដ្ឋកិច្ចអាស៊ីមិនបានអូសបន្លាយយូរ និងមិនបានបណ្តាលឱ្យលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីទាំងនេះដួលរលំ។
ដោយឡែក បណ្តាប្រទេសប្រជាធិបតេយ្យថ្មីថ្មោងនៅអាស៊ីអាគ្នេយ៍ ដូចជានៅខ្វះចន្ទល់ មួយដ៏សំខាន់ នោះគឺការស្វែងរកកំណើនសេដ្ឋកិច្ច ដើម្បីឲ្យប្រជាជាតិទាំងមូលធូរធារ មិនមែនឲ្យធូរធារតែអ្នកមាន និងអ្នកមានអំណាចមួយក្តាប់តូចតែប៉ុណ្ណោះទេ។ នេះគឺជាមូលហេតុសំខាន់នៃគម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ គឺជាមូលហេតុដែលនឹងអាច
បណ្តាលឱ្យអ្នកក្រីក្រក្លាយជាអ្នកឈឺចាប់ ហើយបែរទៅរកចលនានយោបាយជ្រុលនិយមឬអ៊ីស្លាមជ្រុលនិយមដែលប្រឆាំង ដាច់ខាតទៅនឹងលិទ្ធិប្រជាធិបតេយ្យ។
ក្រៅពីនេះ វិបត្តិសន្តិសុខក៏អាចនឹងក្លាយជាគ្រោះថ្នាក់ធំដែរ សម្រាប់លទ្ធិប្រជាធិបតេយ្យថ្មីថ្មោង នៅអាស៊ីអាគ្នេយ៍ ។ គ្រោះថ្នាក់នេះ អាចស្តែងចេញ តាមរយៈរូបភាពពីរខុសគ្នា។ រូបភាពទីមួយ គឺអំពើភេរវកម្ម ដែលមានកើតឡើងជាហូរហែ នៅប៉ែកខាងត្បូងប្រទេសថៃ នៅឥណ្ឌូណេស៊ី ឬនៅហ្វីលីពីន។ ចូរកុំភ្លេចថា ពួកភេរវជន ជាពិសេសពួកភេរវជនអ៊ីស្លាមជ្រុលនិយម ជាសត្រូវរបស់លទ្ធិប្រជាធិបតេយ្យ។ រីឯរូបភាពទីពីរវិញនៃវិបត្តិសន្តិសុខ ដែលអាចគំរាមលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីអាគ្នេយ៍ គឺសង្គ្រាម សង្គ្រាមស៊ីវិល ឬសង្គ្រាមរវាងប្រទេសជិតខាងរបងជាមួយ។
យ៉ាងណាក៏ដោយ សព្វថ្ងៃ អាស៊ីអាគ្នេយ៍ នៅតែជាទី ដែលលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក។ មូលហេតុមានច្រើនយ៉ាង៖
មូលហេតុទីមួយ គឺមកអំពីថ្នាក់ដឹកនាំខ្លះ មិនព្រមទទួលគោលការណ៍ប្រជាធិបតេយ្យបែបបស្ចិមលោក នាំគ្នានិយាយថា មិនត្រូវអនុវត្តឡើយ ឬក៏មិនត្រូវអនុវត្តម៉ត់ចត់ហួសហេតុពេកទេ លទ្ធិប្រជាធិបតេយ្យ។ ដើម្បីពង្រឹងទឡ្ហីករណ៍នេះ ពួកគេបានទាំងចងក្រងឡើងនូវអ្វីដែលគេហៅថា«តម្លៃគោលការណ៍អាស៊ី» (Les valeurs asiatiques)។
តើអ្វីទៅ « តម្លៃអាស៊ី »? វាគឺជាទ្រឹស្តីមួយដែលអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី គាន់យូ(Lee Kuan Yew) បានបង្កើតឡើង ក្នុងគោលដៅច្រានចោលលទ្ធិប្រជាធិបតេយ្យបែបបស្ចិម
លោក។ លី គាន់យូ បានអះអាងជាអាទិ៍ថា បណ្តាសង្គមអាស៊ីមានប្រពៃណីនិងវប្បធម៌របស់គេដាច់ដោយឡែក ដែលខុសគ្នាស្រឡះពីប្រពៃណីនិងវប្បធម៌បស្ចិមលោក។ បស្ចិមលោកឲ្យតម្លៃខ្លាំងណាស់ទៅលើបុគ្គល សេរីភាព និងសមធម៌ ចំណែកពិភពអាស៊ីវិញឲ្យតម្លៃខ្លាំងជាងគេទៅលើគ្រួសារ សង្គម វិន័យ សណ្តាប់ធ្នាប់ អំណាច និងការងារ។
សម្រាប់លី គាន់យូរ « តម្លៃអាស៊ី »ប្រសើរជាងគោលការណ៍ប្រជាធិបតេយ្យបែបបស្ចិម
លោក។ នេះមិនមែនជាការមួយចៃដន្យឡើយ ពីព្រោះ ពីទសវត្សរ៍ទី៨០រហូតដល់ពាក់
កណ្តាលទសវត្សរ៍ទី៩០ បណ្តាប្រទេសអាស៊ីដែលគេហៅថា«នាគអាស៊ី»មានកំណើនសេដ្ឋកិច្ចក្លៀវក្លា នៅពេលដែលសេដ្ឋកិច្ចបស្ចិមលោកជាទូទៅផ្តើមបាត់បង់សន្ទុះ ជាហេតុជំរុញ នៅពេលនោះ ឲ្យបណ្តាប្រទេសនាគសេដ្ឋកិច្ចទាំងនេះ និយាយអួតអាងពីគំរូសង្គមរបស់ពួកគេ និងទិតៀនគំរូសង្គមរបស់បស្ចិមលោក។
មូលហេតុមួយទៀត ដែលបង្កឱ្យលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រប៉ើក នៅអាស៊ីអាគ្នេយ៍គឺកម្លាំងខ្លាំងសឹងផ្តាច់មុខតែឯកឯងនៃគណបក្សមួយ នៅលើឆាកនយោបាយនៃបណ្តាប្រទេសមួយចំនួន។ ក្នុងនោះរួមមានជាអាទិ៍ បក្សសកម្មភាពប្រជាជន នៅសិង្ហបុរី បក្សអង្គការឯកភាពជាតិម៉ាឡេ នៅម៉ាឡេស៊ី និងរហូតមកដល់ឆ្នាំ២០១៣នេះ បក្សប្រជាជនកម្ពុជា នៅកម្ពុជា។
មូលហេតុផ្សេងមួយទៀតដែលបង្កឱ្យលទ្ធិប្រជាធិបតេយ្យមានដំណើររប៉ាក់រ ប៉ើក នៅអាស៊ីអាគ្នេយ៍ គឺការលេចត្រដែតឡើងខ្លាំងនៃប្រទេសចិនកុម្មុយនិស្ត នៅលើឆាកតំបន់ និងនៅលើឆាកអន្តរជាតិ។ ទីក្រុងប៉េកាំងខ្លួនឯង ដែលនៅតែមិនព្រមផ្តល់សិទ្ធិនយោបាយ ឲ្យពលរដ្ឋរបស់ខ្លួនបានរកស៊ីសឹងផ្តាច់មុខជាមួយប្រទេសកាន់អំណាច ផ្តាច់ការដូចយ៉ាងភូមារហូតមកដល់ពេលថ្មីៗនេះ និងបានធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចិមលោកទៅលើប្រទេសអាស៊ីមួយ នេះគ្មានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ ចិនផ្តល់ជំនួយគ្មានល័ក្ខខណ្ឌ័នយោបាយ ដល់ប្រទេសប្រជាធិបតេយ្យថ្មីថ្មោងដូចជាកម្ពុជាជាដើម។
ឯមូលហេតុចុងក្រោយ គឺការដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន នៅតែមិនព្រមបោះបង់ចោលរដ្ឋប្រហារយោធាដូចជាប្រទេសថៃជាដើម និងការដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននៅតែបន្តឋិតក្រោម ការគំរាមកំហែងពីសំណាក់រដ្ឋប្រហារយោធា ដូចយ៉ាងប្រទេសហ្វីលីពីន៕

0 Comments:
Post a Comment