Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Sunday, August 11, 2013

គណបក្ស​ខ្មែរ​ឈប់​ក្រ​ត្រៀម​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ

0 Comments

លោក ក្រវ៉ាញ សដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ
លោក ក្រវ៉ាញ សដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ

គណបក្ស​ខ្មែរ​ឈប់ក្រ​ដែល​គ្រោង​រៀបចំ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ អាទិត្យ​ទី១១​សីហា​ស្អែក​នេះ​ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​បាន​លុប​ចោល​ គម្រោង​នេះ​វិញ​ដោយសារ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ច្បាប់។ ​ប៉ុន្តែ​ មេដឹកនាំ​គណបក្ស​នេះ​ប្រកាស​ថា​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​ សង្គ្រោះជាតិ​ប្រសិន​បើមាន​បាតុកម្ម​កើត​ឡើង​នៅ​ពេលខាង​មុខ។
មិនមែន​មាន​តែ​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះទេ​ដែល​បដិសេធ​លទ្ធផល​នៃ​ ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ​ឥឡូវ​នេះ​​គណបក្ស​តូច​មួយ​ទៀត​ក៏​បាន​ចេញមុខ​​ប្រកាស​​​​​ ប្រឆាំង​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ។​

គណបក្ស​ខ្មែរ​ឈប់ក្រ​ដែល​បានសម្រេច​ចិត្ត​លុប​ចោល​គម្រោង​បាតុកម្ម​ របស់ខ្លួន​នៅថ្ងៃ​អាទិត្យ​នេះ​ដោយ​សារ​តែក្រសួង​មហាផ្ទៃមិន​អនុញ្ញាត​ច្បាប់ ​នោះ​ បាន​ប្រកាស​ថា​ខ្លួននឹង​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដែរ ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំង​លទ្ធ​ផល​បោះឆ្នោត​​កើត​មាន​មែននោះ។​

លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរឈប់ក្រអះអាង​ថា​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការបោះឆ្នោត។​ ភាព​មិន​ប្រក្រតី​ទាំង​នោះ​មាន​ដូច​ជា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដើម្បី​ឃោសនា ​ មានការ​បំភិត​បំភ័យ​​​ថា​នឹង​មាន​សង្គ្រាម​កើត​ឡើង​ប្រសិន​បើ​គណបក្ស​កាន់​ អំណាច​សព្វ​ថ្ងៃ​ចាញ់​ឆ្នោត​ ឬ​ក៏​អ្នកបោះឆ្នោត​ជាច្រើន​មិន​បាន​បោះឆ្នោត​ដោយសារ​តែ​បាត់​ឈ្មោះ​ជាដើម។​  ទាំង​នេះ​​គឺជា​បញ្ហា​ដែល​មេដឹកនាំគណបក្សនេះ​ចាត់ទុក​ថា​ បាន​ធ្វើ​ឲ្យ​សំឡេង​គាំទ្ររបស់ខ្លួន​ធ្លាក់​ចុះ​​យ៉ាង​ច្រើន។​

សូម​បញ្ជាក់​ថា​ គណបក្ស​ខ្មែរ​ឈប់ក្រ​របស់​​លោក ​ក្រវ៉ាញ​ ដារ៉ន​ ស្ថិត​នៅ​លេខ​រៀង​ទី៦​ក្នុង​សន្លឹក​ឆ្នោត​ក្នុង​ចំណោម​គណបក្ស​ទាំង​៨​ដែល​ បាន​ចូល​រួម​ប្រកួត​កាលពី​​ថ្ងៃទី​ ២៨ ​កក្កដា។ ​គណបក្ស​នេះ​បាន​ទទួល​សំឡេង​ជាង​ ៤​ ៣០០០ ​សំឡេង​នៅ​ទូទាំង​ប្រទេស​ នេះ​បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់ ​គ.ជ.ប ។​ ​គោល​នយោបាយ​របស់​គណបក្ស​ខ្មែរ​ឈប់ក្រ​គឺ​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ​ខ្មែរ​ចាក​ចេញ​ពី​ភាព​ក្រីក្រ​​ដូច​ដែល​ឈ្មោះ​គណបក្ស​នេះ​បាន​បញ្ជាក់​ ស្រាប់។​

វិធី​បំបាត់​ភាពក្រីក្រ​ដែល​គណបក្ស​នេះ​ដាក់​ចេញ​មាន​ច្រើន​យ៉ាង​​ ប៉ុន្តែ​ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ ការបង្កើត​​សហគ្រាស​ធុនតូច​ និង​មធ្យម​នៅ​តាម​មូលដ្ឋាន​ និង​ជា​ពិសេស​គឺការ​ផ្តល់​សេវា​​អ៊ីនធឺណិត​ Wifi​ ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

គម្រោង​បាតុកម្ម​មិន​បាន​សម្រេច​​របស់​គណបក្ស​ខ្មែរ​ឈប់ក្រ​ត្រូវ​បាន​ ប្រកាស​ឡើង​ខណៈ​​ដែល​គណបក្ស​សង្គ្រោះជាតិ​​ដឹកនាំ​ដោយ​លោក ​សម រង្ស៊ី ​និង​លោក​ កឹម សុខា ​កំពុង​តែ​តវ៉ា​​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត។ ​ទោះ​បីជា​មិន​បានធ្វើ​បាតុកម្ម​តែ​ម្នាក់ឯង​ក៏គណបក្ស​ខ្មែរឈប់ក្រ​ប្រកាស​ គាំទ្រ​​គម្រោង​បាតុកម្ម​របស់​គណបក្ស​​សង្គ្រោះជាតិ​៕
ដោយ ប៉ែន បូណា
វិទ្យុបារាំងអន្តរជាតិ 
 




0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com