លទ្ធផលនៃការបោះឆ្នោតជាតិ ប្រកាសដោយ គ.ជ.ប នៅព្រឹកថ្ងៃចន្ទនេះ។
គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រ លើសគណបក្ស
សង្គ្រោះជាតិតែបន្តិចប៉ុណ្ណោះ
នេះបើយោងតាមលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គ.ជ.ប ដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះ។ មន្ត្រីគ.ជ.ប
បានអានលទ្ធផលនៃការទទួលបានសំឡេងគាំទ្រនៃគណបក្សនីមួយៗ នៅតាមខេត្ត
រាជធានី។ ការប្រកាសលទ្ធផលបណ្តោះអាសន្ននៅព្រឹកថ្ងៃចន្ទនេះ
មិនបានបង្ហាញអំពីចំនួនអាសនៈ ដែលពលរដ្ឋទូទៅបានចង់ដឹងនោះឡើយ។
យោងតាមលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រសរុបចំនួន
៣ ២៣៥ ៩៦៩សំឡេង គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រសរុបចំនួន ២ ៩៤៦ ១៧៦ សំឡេង។ បានន័យថា គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រ លើសគណបក្សសង្គ្រោះជាតិ តែ ២៨៩ ៧៩៣ សំឡេងប៉ុណ្ណោះ។ ជាសំឡេងគណបក្សត្រឹមតែចំនួន ២ ដែលគេរំពឹងថា មានអាសនៈនៅក្នុងរដ្ឋសភានីតិកាលក្រោយនេះ។
ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប នេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលដែលធ្វើការងារឃ្លាំមើល ការបោះឆ្នោតនេះ។ ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារក្នុងបន្ទប់ស្ថានការណ៍ បោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមនៅព្រឹកមិញ សំដែងការខកចិត្តជាទីបំផុត ដោយអត្ថាធិប្បាយថា ការប្រកាសលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប ត្រូវបានធ្វើឡើងដោយមិនមានការផ្ទៀងផ្ទាត់ និងការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព ទៅលើបញ្ហានៃភាពមិនប្រក្រតីជាច្រើនករណីនោះ។
ហើយថា វាក៏មិនមានការផ្ទៀងផ្ទាត់ជាមួយលទ្ធផលដែលត្រូវបានរកឃើញដោយគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិខ្លួនឯងនោះឡើយ។ ក្រុមសង្គមស៊ីវិលបាន អត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា ការសម្រេចធ្វើយ៉ាងដូច្នេះរបស់គ.ជ.ប នឹងធ្វើអោយមានប្រតិកម្ម និងកំពុងធ្វើអោយមានអស្ថិរភាពនៅក្នុងប្រទេស៕
ដោយ លាង ដឺលុច
ពី វិទ្យុបារាំង

0 Comments:
Post a Comment