សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានមានប្រសាសន៍ប្រាប់ អ្នកនិពន្ធសៀវភៅជនជាតិឥណ្ឌាពីរនាក់ប្តី-ប្រពន្ធឈ្មោះ ហារីស្ហ មេហ៍តា «Harish C.Mehta» និងឈ្មោះ ជូលី មេហ៍តា «Julie B.Mehta» ថា «ខ្ញុំចង់កសាងសេដ្ឋកិច្ចរបស់យើងដូចបុរសខ្លាំងនៅអាស៊ីអាគ្នេយ៍ ឯទៀតបានធ្វើ។» ពោលគឺសម្តេចចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចខ្លាអាស៊ី «Asian Tiger Economy» មួយទៀត។
ថ្វីដ្បិត «សម្តេចតេជោសែន» បានបង្ហាញអំពីគោលបំណងឬមហិច្ឆតារបស់សម្តេចចង់កសាងសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយទៅជាសេដ្ឋកិច្ចខ្លាអាស៊ីបែបនេះក្តី ក៏ប៉ុន្តែសម្តេចមិនអាចជម្នះបានទៅនឹងរលកជន់ជោរនៃអំពើពុករលួយជា ប្រព័ន្ធបក្ខពួកនិយមនៅក្នុងសង្គមកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ឡើយ ហើយសម្តេចតែងតែលើកឡើងដដែលៗ និងនៅគ្រប់ទីកន្លែងថា សម្តេចកសាងប្រទេសកម្ពុជាតាមរបៀប «ជំហានគីង្គក់»។
ដូច្នេះ ទើបមជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជាបានចោទជាសំណួរថា កម្ពុជាក្រោមការដឹកនាំរបស់ «សម្តេចតេជោសែន» មុននឹងក្លាយទៅជាសេដ្ឋកិច្ចខ្លាអាស៊ីដូចសម្តេចចង់បាននោះត្រូវតែ ឆ្លងកាត់ការធ្វើសេដ្ឋកិច្ចរបៀប «ជំហានគីង្គក់» ឬ ឬក៏សេដ្ឋកិច្ចតាមរបៀប «ជំហានគីង្គក់» ក្លាយជាមូលដ្ឋានសំខាន់សម្រាប់កសាងសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា សេដ្ឋកិច្ចខ្លាអាស៊ី?
អ្នកវិភាគសេដ្ឋកិច្ចក្រៅប្រព័ន្ធតែ នៅក្នុង Facebook បានលើកឡើងអំពីជំហាននៃការធ្វើសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ «Asean» ទៅនឹងជំហានសត្វខ្លះដូចតទៅ៖
១- កម្ពុជា ជំហានគីង្គក់ ២- ភូមា ជំហានកង្កែប ៣- ហ្វីលីពីន ជំហានទន្សាយ ៤- ម៉ាឡេស៊ី ជំហានកង់ហ្គូរូ ៥- ថៃ ជំហានឆ្កែចចក និង ៦- សិង្ហបុរី ជំហានខ្លា។
ដោយមិនអត្ថាធិប្បាយបន្ថែមឲ្យវែងឆ្ងាយ សូមប្រិយមិត្តអ្នកអានជួយពិចារណាទាំងអស់គ្នាផងទៅមើល តើអ្នកវិភាគសេដ្ឋកិច្ចនៅក្នុង Facebook ដែលថា សេដ្ឋកិច្ច ឬការអភិវឌ្ឍប្រទេសកម្ពុជាតាមជំហានគីង្គក់អាចក្លាយទៅជា សេដ្ឋកិច្ចខ្លាអាស៊ី ដូច «សម្តេចតេជោសែន» ចង់បានដែរឬទេ? តាមរបៀបណា? ៕ដើមត្នោត
0 Comments:
Post a Comment