Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, March 28, 2013

សម្ព័ន្ធអារ៉ាប់​​ផ្តល់​​អាសនៈ​​តំណាង​​ស៊ីរី​​ដល់​​បក្ស​​ប្រឆាំង​​ស៊ីរី​​

0 Comments


សម្ព័ន្ធអារ៉ាប់​​ផ្តល់​​អាសនៈ​​តំណាង​​ស៊ីរី​​ដល់​​បក្ស​​ប្រឆាំង​​ស៊ីរី​​

នៅ​ក្នុង​ជំនួប​​កំពូល​បណ្តា​ប្រទេស​អារ៉ាប់​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​បាន​ប្រព្រិត្តិ​ទៅ​នៅ​​ប្រទេស​កាតារ​ សម្ព័ន្ធអារ៉ាប់​បាន​​ផ្តល់នូវ​​​អាសនៈ​​តំណាង​ប្រទេស​ស៊ីរី​អោយ​​​ដល់​​ បក្សប្រឆាំង​​ស៊ីរី ព្រម​ទាំង​បាន​ទាមទារ​សិទ្ធិ​​​ផ្គត់ផ្គង់​​​​សព្វាវុធ​​ដល់​​​​ក្រុម​ ប្រឆាំង​នៅ​ស៊ីរី​​​ទៀតផង។ អសនៈ​តំណាង​​ស៊ីរី​នៅ​ទំនេរ​គ្មាន​អ្នក​​កាន់កាប់ ​តាំង​​ពី​​ខែ​​វិច្ឆិកា ឆ្នាំ ២០១១​​ មកម្ល៉េះ។
មេដឹកនាំ​​​​សម្ព័ន្ធអារ៉ាប់​​ បាន​​លើកឡើង​ថា នេះ​​ជា​​ការដែល​​​ធ្វើ​អោយ​​​​​​បក្ស​ប្រឆាំង​ និង​រដ្ឋាភិបាលស៊ីរី​មាន​ជំហរ​​នឹង​ន​រ​​ ដើម្បី​អាច​ឈាន​ទៅ​​រក​​ដំណោះ​ស្រាយ​​​នយោបាយ​។
ទោះ​យ៉ាងណា​ ប្រទេស​អ៊ីរ៉ាក់ អាល់ហ្សេរី និង​លីបង់​ បាន​ដក​ខ្លួន​ឆ្ងាយ​​​ពី​ការ​សម្រេច​​ផ្តល់​អាសនៈ​នេះ។ ​
លោក Al-Khatib ​មេដឹកនាំ​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី នៅ​ក្នុង​ជំនួប​​កំពូល​បណ្តា​ប្រទេស​អារ៉ាប់ កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ក្រុង​ដូហា
លោក Al-Khatib ​មេដឹកនាំ​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី នៅ​ក្នុង​ជំនួប​​កំពូល​បណ្តា​ប្រទេស​អារ៉ាប់ កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ក្រុង​ដូហា

ក្នុង​កិច្ច​ប្រជុំ​កំពូល​​​នេះ គេឃើញ​​មាន​វត្តមាន​របស់ លោក Al-Khatib ដែល​ជា​មេដឹកនាំ​​សម្ព័ន្ធ​ប្រឆាំង​ស៊ីរី ដែល​ទើប​​បាន​ប្រកាស​លាលែង​ពី​តំណែង​​នា​ពេល​ថ្មី​ៗ​នេះ ព្រម​ទាំង​នាយករដ្ឋមន្ត្រី​ស៊ីរី​​ដែល​ជ្រើស​​ដោយ​​សម្ព័ន្ធ​​ប្រឆាំង​ គឺ​លោក Ghassan Hitto ផងដែរ។
ក្នុង​នោះ​ គេ​ក៏​បាន​សម្គាល់ផងដែរ​ ​នូវ​​ទង់ជាតិ​ថ្មី​មួយ​ទៀត​​ដែល​ជា​ទង់ជាតិបដិវត្តន៍ស៊ីរី​​​​​ ដាក់​ជំនួស​អោយ​ទង់ជាតិ​របស់​​សាធារណរដ្ឋស៊ីរី។

មេដឹកនាំ​សម្ព័ន្ធប្រឆាំង​ស៊ីរី បាន​ការពារ​ស្វ័យភាព​​របស់​បក្ស​ប្រឆាំង​ ប្រឈម​ទៅ​នឹង​ការ​​​​ជ្រៀតជ្រែក​​នយោបាយ​ផ្ទៃ​ក្នុងស៊ីរី ដែល​បង្ក​ដោយ​​​​​​ប្រទេស​​ផ្សេងៗ​​ ហើយ​​​បាន​​សុំ​អោយអង្គការ​អូតង់​​ពង្រីក​​​​​​​ខែល​ការពារ​មីស៊ីល​​​​ក្នុង ​ប្រទេស​​ទួរគី​ ដែល​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​ស៊ីរី​ផងដែរ។ ប៉ុន្តែ សហរដ្ឋ​​​អាមេរិក​បាន​ជំទាស់​​នឹង​សំណើ​នេះ ដោយ​​លើកឡើង​ថា​​​ អង្គការ​អូតង់​មិន​​​ផ្គត់ផ្គង់​​ខែល​ការពារ​មីស៊ីល​​​ដល់​ក្រុមឧទ្ទាម​ ស៊ីរី​ឡើយ​។

ដោយឡែក ​ការ​​ផ្តល់​អាសនៈ​តំណាង​ស៊ីរី​ដល់​សម្ព័ន្ធប្រឆាំង​ ត្រូវបាន​​​​ទទួល​ការ​រិះ​គន់​ពី​សារព័ត៌មាន​ផ្លូវការ​​​ក្រុង​ដាម៉ាស ថា​​​​ជា​ការ​​លួច​​ប្លន់​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​កាតារ​ និង​បណ្តា​​ប្រទេស​អារ៉ាប់​នានា​​ដែលសុទ្ធ​តែ​​ជា​​ប្រទេស​ក្បត់។

សារព័ត៌មាន​ផ្លូវការ​​ក្រុង​ដាម៉ាស បាន​បន្ថែម​ថា កាតារ​ជា​ប្រទេស​​​ផ្តល់​​ប្រាក់កាស​ដល់​ក្រុម​ប្រឆាំង​ស៊ីរី ជា​​ប្រទេស​ដែល​ដាក់​សម្ពាធ​អោយ​​​​សម្ព័ន្ធអារ៉ាប់​ផ្តល់​អសនៈ​ដល់​ក្រុម​ ប្រឆាំង​ស៊ីរី។ គួរ​បញ្ជាក់​ថា រដ្ឋអំណាច​ស៊ីរី​ធ្លាប់​បាន​ចោទ​ប្រកាន់​ប្រទេស​កាតារ​រួច​មក​ហើយ​ថា បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុមឧទ្ទាម​​នៅ​ស៊ីរី៕

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com