Discussion
Photography
Saturday, April 13, 2013
តុលាការខេត្ដកំពង់ស្ពឺដោះលែងយុវជនបង្ខាំងរំលោភបង្ខំរំលូតកូនឱ្យមានសេរីភាព
ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៣ លោកសឿ ឡងឌី ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ការដោះលែងនេះគឺចៅ ក្រមស៊ើបសួរជាអ្នកសម្រេចឲ្យជនសង្ស័យមានសេរីភាព តែត្រូវដាក់ឲ្យស្ថិតក្រោម ការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីចាប់បង្ខាំងនារីម្នាក់រំលោភ ទាល់តែមានផ្ទៃពោះ ហើយក្រោយមក បង្ខំឱ្យរំលូតកូនចេញ។
យុវជនដែលបង្ខាំង ចាប់រំលោភបង្ខំ រំលូតកូន ហើយតុលាការដោះលែងត្រូវ បានគេស្គាល់ឈ្មោះហុង មុន្នី អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុង ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ចំណែកនារីរងគ្រោះដែល យុវជនចាប់បង្ខាំងរំលោភរហូតមានផ្ទៃ ពោះហើយបង្ខំឱ្យលេបថ្នាំរំលូតកូននោះ ត្រូវបានគេស្គាល់ឈ្មោះហ.ក. អាយុ១៦ ឆ្នាំ ជាសិស្សវិទ្យាល័យកំពង់ស្ពឺ ។
សូមរំលឹកថា យុវជនដែលត្រូវលោកតូង ពុទ្ធធារ៉ា ចៅក្រមស៊ើបសួរសម្រេចដោះលែងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាម បណ្ដឹងរបស់ឪពុកម្ដាយ នារីរងគ្រោះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅក្នុងផ្ទះរបស់យុវជនសង្ស័យ តែម្ដង ដោយសមត្ថកិច្ចចោទប្រកាន់ពី បទបង្ខាំងមនុស្សខុសច្បាប់ដើម្បីចាប់ រំលោភ និងបង្ខំឱ្យលេបថ្នាំរំលូតកូន ។
លោកព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តកំពង់ស្ពឺបញ្ជាក់ថា ការដោះលែងនេះគឺអនុវត្តតាមនីតិវិធី របស់ចៅក្រមស៊ើបសួរ។ លោកបន្តថា សំណុំ រឿងលោកបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីរួចរាល់អស់ហើយ គឺមិន មាននៅក្នុងដៃលោកទៀតទេ ឯរឿងដោះលែងគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ដែលអនុវត្តតាមនីតិវិធី។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បាននិយាយឱ្យដឹងថា រូបនាងនិងជន សង្ស័យបានស្គាល់គ្នាតាមរយៈ Facebook លុះរហូតដល់ថ្ងៃមិនចាំក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ ជនសង្ស័យបានបបួលរូបនាង ទៅដើរលេងដែលនឹកថា រាប់អានគ្នារូប នាងក៏ព្រមទៅ ដោយជិះរថយន្ដជាមួយ ជនសង្ស័យ លុះជិះរថយន្ដទៅដល់កន្លែង ស្ងាត់ ស្រាប់តែជនសង្ស័យបានឈប់ រថយន្ដហើយក៏ចាប់នាងបង្ខំរំលោភរហូត ដល់បានសម្រេច ។ ក្រោយពីរំលោភ បានសម្រេចហើយ ជនសង្ស័យបានគំរាម ថា បើហ៊ានប្រាប់អ្នកណាម្នាក់នោះគេ (ជនសង្ស័យ)នឹងសម្លាប់នាងចោល ។ នារីរងគ្រោះបន្ដថា ដោយខ្លាចជនសង្ស័យ គំរាមសម្លាប់ចោល ហើយណាមួយមាន ការខ្មាសអៀនផង នាងមិនហ៊ានប្រាប់ ឪពុកម្ដាយទេ ។ នារីរងគ្រោះបន្ដថា លុះ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នាងមានអាការខុសប្លែកពីធម្មតា (ដោយអាការរកក្អួតចង្អោរ) រូបនាងក៏ បានប្រាប់ជនសង្ស័យថា នាងមានផ្ទៃពោះ ហើយតើគិតយ៉ាងណា? ស្រាប់តែពេល នោះជនសង្ស័យបានយកនាងទៅនៅផ្ទះ របស់គេដើម្បីបង្ខាំងចំនួន៣យប់៣ថ្ងៃ និងមានការចូលរួមពីឪពុកម្ដាយជន សង្ស័យផងដែរ ដោយពេលនោះពួកគេ បានបង្ខំឱ្យនាងលេបថ្នាំ ម្យ៉ាងដោយនាង មិនស្គាល់ដើម្បីរំលូតកូនក្នុងផ្ទៃ ។
នាងបន្ដថា ក្រោយពីក្រុមជនសង្ស័យ បានបង្ខំឱ្យរូបនាងលេបថ្នាំ រួចនាងមាន អាការហូរឈាមយ៉ាងខ្លាំងនៅតាមទ្វារ មាស ហើយក្រោយមកជនសង្ស័យបាន បញ្ជូននាងមកផ្ទះវិញ ។ ពេលនោះដោយ សារការអស់សង្ឃឹមផង រូបនាងក៏បាន លេបថ្នាំសម្លាប់ខ្លួន ប៉ុន្ដែត្រូវបានសាច់ ញាតិក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត ទាន់ពេល ។
ក្រោយ ពីជួយសង្គ្រោះ គ្រូពេទ្យសួរពី ដំណើររឿងត្រូវបាននារីរងគ្រោះនិយាយ ប្រាប់ឪពុកម្ដាយ រួចហើយឪពុកនាងក៏ដាក់ ពាក្យបណ្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានមួយ រយៈក៏បញ្ជូនទៅសាលាដំបូង ហើយ ក្រោយមកស្រាប់តែតុលាការដោះលែង ឱ្យមានសេរីភាពវិញ ដែលការដោះលែង នេះធ្វើឡើងដោយព្រះរាជអាជ្ញារង សឿ ឡងឌី ។
ទាក់ទិនករណី ខាងលើនេះ នគរវត្ដសុំ ការបកស្រាយពីលោកព្រះរាជអាជ្ញារង សឿ ឡងឌី ហើយលោកប្រាប់ថា លោក បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួររួច ហើយ ។ ឯរឿងដោះលែងនោះគឺជារឿងរបស់លោកចៅក្រមអនុវត្តតាមនីតិវិធី មិន មែនជារឿងរបស់លោកនោះទេ។
តាមការឱ្យដឹងពីករណីដោះលែង យុវជនបង្ខាំងចាប់រំលោភបង្ខំរំលូតកូន គេសង្ស័យថា មេធាវីរបស់យុវជនមាន ចំណាត់ការតម្កល់ប្រាក់ជាច្រើននៅតុលា ការដើម្បីឱ្យនៅក្រៅឃុំ ។
ក្រោយពីទទួលព័ត៌មានពីការដោះ លែងយុវជនខាងលើនេះ ក្រុមគ្រួសារនារី រងគ្រោះមានការកើតទុក្ខមិនសុខចិត្ដ ដែលតុលាការដោះលែងយុវជននោះឱ្យ មានសេរីភាពទៅវិញ ។
ក្រុម គ្រួសារជនរងគ្រោះបាន សំណូមពរសូមឱ្យថ្នាក់លើដែលជាអាណាព្យាបាល របស់តុលាការខេត្ដកំពង់ស្ពឺ ជាពិសេស លោករដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ធ្វើយ៉ាង ណាជួយផ្ដល់ភាពយុត្ដិធម៌ដល់ជនរងគ្រោះ កុំគិតពីលុយពុករលួយស៊ីសំណូកសូកប៉ាន់ លុយក្រោមតុខ្លាំងពេក ។
ពាក់ព័ន្ធករណីខាងលើនេះដែរ មជ្ឈ ដ្ឋានខាងក្រៅបាននិយាយថា ក្រុមគ្រួសារ ជនសង្ស័យមិនត្រឹមតែអស់លុយតម្កល់ ទេ គឺបានចំណាយលុយក្រោមតុ លុយ ពុករលួយក៏ច្រើនណាស់ដែរ ដើម្បីធ្វើ យ៉ាងណាឱ្យកូនប្រុសរួចផុតពីទោសទណ្ឌ គុកច្រវាក់។
នគរវត្តបានព្យាយាមទាក់ទងទៅលោកតូង ពុទ្ធធារ៉ា ចៅក្រមស៊ើបសួរ តាមទូរស័ព្ទ ប៉ុន្តែមិនអាចទាក់ទងបាន៕ប្រភពពី khmer2world.com
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment