Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

ពលរដ្ឋ​អ៊ីស្រាអែល​អារ៉ាប់​និង​ប៉ាឡេស្ទីន​ប្រារព្ធ​«ទិវា​ដី​ធ្លី»

0 Comments

ពលរដ្ឋ​អ៊ីស្រាអែល​អារ៉ាប់​និង​ប៉ាឡេស្ទីន​ប្រារព្ធ​«ទិវា​ដី​ធ្លី»

130401_18b
ពល​រដ្ឋ​អ៊ីស្រាអែល​អារ៉ាប់ ដើរ​ក្បួននៅ​សាក់​នីន ប្រារព្ធ​ទិវា​ទឹក​ដី។ AFP
ក្រុងសាក់នីនៈ ពលរដ្ឋ​អ៊ីស្រាអែល អារ៉ាប់ និង​ប៉ាឡេស្ទីន បាន​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​អ្នក​ខ្លះ​ទង្គិច​ជាមួយ​កម្លាំង អ៊ីស្រាអែល ដើម្បី​រំឭក​«ទិវា​ដី​ធ្លី» ដោយ​ប្រារព្ធ​ដល់​ការ​សម្លាប់​អ្នក​តវ៉ា​អ៊ីស្រាអែល​អារ៉ាប់​៦​នាក់​ក្នុង​ ឆ្នាំ​១៩៧៦​ដែល​តវ៉ា​ប្រឆាំង​នឹង​ផែន​ការ​រឹប​អូស​ទឹក​ដី​អារ៉ាប់​។
មនុស្ស​រាប់​ពាន់​នាក់ បាន​ដើរ​ក្បួន​នៅ​កណ្តាល​ក្រុង​សាកនីន​របស់​អ៊ីស្រាអែល​ភាគ​ខាង​ជើង​ប្រទេស ទៅ​កាន់​ព្រឹត្តិការណ៍​នៅ​កណ្តាល​នៃ​ទី​តាំង​រំឭក​វិញ្ញាណក្ខន្ធ​មួយ ដែល​ឧទ្ទិស​ដល់​អ្នក​ទាំង​៦​ដែល​កម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់ ក្នុង​អំឡុង​ពេល​មហា​បាតុកម្ម​ប្រឆាំង​នឹង​ផែន​ការ​រឹប​អូស​យក​ដី​ធ្លី​ អារ៉ាប់​នៅ​តំបន់​ហ្គាលីលី។
ពួកគេ​បាន​គ្រវី​ទង់ជាតិ​ប៉ាឡេស្ទីន និង​ស្រែក​ពាក្យ​ស្លោក​ផ្តល់​ជា​កិត្តិយស​ដល់​អ្នក​ស្លាប់ និង​អ្នក​ទោស​បាឡេស្ទីន​ដែល​បាន​ជាប់​ឃុំ​ឃាំង​នៅ​អ៊ីស្រាអែល​។
អភិបាល ក្រុង សាកនីន លោក ម៉ាហ្សេន ហ្គានៀម បាន​សម្តែង​ការ​គោរព​ទុក្ករបុគល​ទាំង​នោះ និង​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ដី​ធ្លី​របស់​ ពួក​គេ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​ថ្ងៃ​នោះ​។
មនុស្ស​ប្រមាណ​ជា​១០០០នាក់ ក៏​បាន​ជួប​ជុំ​គ្នា នៅ​ឯ​ផ្លូវ​ខ្វែង​គ្នា សុ កេត នៅ​តំបន់​ណេហ្គេវ ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ដោយ​សម្តែង​ការ​គាំទ្រ​ដល់​ក្រុម​អ្នក​ទោស​ប៉ាឡេស្ទីន និង​រដ្ឋ​បាឡេស្ទីន​មួយ​។
ពួកគេ​ក៏​បាន​តវ៉ា​ចំពោះ​ផែន​ការ របស់​រដ្ឋ​ដើម្បី​តាំង​ទី​លំនៅ​ថ្មី​រាប់​ម៉ឺន​នាក់​ឲ្យ​ក្រុម​កុលសម្ព័ន្ធ​ នៅ​លើ​វាល​ខ្សាច់ ក្នុង​សង្កាត់​អចិន្រៃ្តយ៍ និង​យក​ដី​រាប់​ពាន់​ហិកតា ដែល ពេល​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​កុល​សម្ព័ន្ធ​ពនេចរ។
ប្រជាជន​បាឡេស្ទីន​នៅ​វ៉េសប៊ែង និង​ហ្គាហ្សា ក៏​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​ដែល​អ្នក​ខ្លះ​ផ្ទុះ​ទៅ​ជា​ការ​ប៉ះ​ទង្គិច​ ជាមួយ​កម្លាំង​អ៊ីស្រាអែល។
នៅ​ក្នុង​ការ​តវ៉ា​នៅ​តំបន់​វ៉េសបែង​ខាង​កើត​ក្រុង​ហ្សេរូសាឡឹម​សំដៅ​ដល់ ​តំបន់ E1 និង​ត្រូវ​បាន​ស្គាល់​ជា​តំបន់ Bab Al-Shams គណៈ​ប្រតិភូ​បាឡេស្ទីន​២០​នាក់​ក្នុង​នោះ​មាន​លោក​នាយក​រដ្ឋ​មន្ត្រី Salam Fayyad បាន​ដាំ​ដើម​អូលីវ ដើម្បី​ប្រារព្ធ«ទិវា​ដី​ធ្លី»។

ការិយាល័យ​របស់​លោក ហ្វៃ​យ៉ាត់​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី ដូច​បាន​និយាយ​ថា ដើម​ឈើ​នេះ ជា​និម្មិតរូប​ថា«វត្តមាន​របស់​ប្រជាជន​យើង​នៅ Bad Al-Shams និង គ្រប់​ច្រក​ល្ហក​នៃ​ទឹក​ដី​របស់​យើង​នឹង​នៅ​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​ដូច​ជា​ ដើម​អូលីវ​បាន​ចាក់​ឫស​»។
ក្នុង​មួយ​សប្តាហ៍​ថ្មីៗ​នេះ​ពលរដ្ឋ ប៉ាឡេស្ទីន​បាន​សង់​ជំរំ​ពីរ​ដង នៅ​ក្នុង​តំបន់​ដ៏​រសើប​E1 ដែល​អ្នក​ជំនាញ​និយាយ​ថា ការ​សង់​លំនៅឋាន​របស់​ជ្វីហ្វ​នឹង​ធ្វើ​ឲ្យ​ហ្សេរូសាឡឹម​ខាង​កើត​ឯកោ​និង​ ពុះ​តំបន់​វ៉េសប៊ែង​ជា​ពីរ​៕ ភ្នំពេញប៉ុស្តិ័CC

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com