Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 1, 2013

ស្វែង​យល់​ពី​សារធាតុ​ផ្សំ​នៅ​ក្នុង​ក្រែម​រក្សា​សម្ផស្ស

0 Comments

ស្វែង​យល់​ពី​សារធាតុ​ផ្សំ​នៅ​ក្នុង​ក្រែម​រក្សា​សម្ផស្ស


130327_23
ភ្នំពេញ : តម្រូវការ​កើន​ឡើង​នូវ​ការ​ថែរក្សា​សម្ផស្ស​ដោយ​ពុំ​វះកាត់ បាន​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់​អំពី​របៀប​របប​ ដំណើរ​ការ​វិវឌ្ឍ​របស់​កោសិកា​ខូច​ខាត និង​កត្តា​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​នូវ​កោសិកា។
ទោះ​ជា​បច្ចុប្បន្ន​មាន ក្រែម​រក្សា​សម្ផស្ស​រាប់​រយ​ប្រភេទ​លេច​វត្តមាន​លើ​ទីផ្សារ ប៉ុន្តែ​ជាក់ស្ដែង​មាន​តែ​សារធាតុ​ផ្សំ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ពី​គុណភាព​របស់​វា ពិតប្រាកដ។
១. រ៉េទីណូដ (Retinoids)
រ៉េទីណូដ គឺជា​សារធាតុផ្សំ​ដែល​ពុំ​អាច​ខ្វះ​បាន និង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់ ​យូរ​លង់​ណាស់​មក​ហើយ។ ប្រភេទ​ថ្នាំ​នេះ​ពុំ​ត្រឹម​តែ​អាច​ជំរុញ​ឲ្យ​មាន​ការ​បំបាត់​ចោល​កោសិកា​ ចាស់ៗ​ខាង​​លើ​ស្បែក​ប៉ុណ្ណោះទេ វា​ថែម​ទាំង​អាច​ធ្វើ​សកម្មភាព​យ៉ាង​ជ្រៅ​នៅ​ស្រទាប់​ក្រោម​ស្បែក ដើម្បី​ជំរុញ​ការ​បង្កើត​នូវ​ស្រទាប់​ហ្វីប្រូប្លាស់(Fibroblast) ដ៏​មាន​សារៈសំខាន់​ដើម្បី​ឲ្យ​ស្បែក​រឹងមាំ ហើយ​បន្ថយ​នូវ​ស្នាម​ជ្រួញ​តាម​អាយុ​កាល។
ផលវិបាក​នៃ​ការ​ប្រើប្រាស់​រ៉េទីណូដ​ដែល​ជា​សែស្រឡាយ​វីតាមីន A នេះ​រួមមាន​ការ​រមាស់ ការ​ក្រហម​ស្បែក ឬ​ងាយ​ប៉ះ​ពាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ។ ហេតុ​នេះ​ហើយ​ ការ​ការពារ​ស្បែក​ដោយ​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់។
២. អង់ទី​អុកស៊ីដង់ (Anti Oxydant)
សារធាតុ រ៉ាឌីកាល់សេរី គឺជា​ផ្នែក​មួយ​ដ៏​សកម្ម​ប្រចាំ​ថ្ងៃ​របស់​យើង។ វា​កើត​ឡើង​ដោយ​ចលនា ជា​ពិសេស​​ពេល​យើង​ពិបាក​ចិត្ត ស្រេ្តស ឬ​ហត់​នឿយ​ខ្លាំង។ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្បែក និង​បំផ្លាញ​ស្រទាប់​កោសិកា ធ្វើ​ឲ្យ​យើង​មាន​ផ្ទៃ​មុខ​ស្រអាប់ ពុំ​ស្រស់ថ្លា​។
ការ​ប្រើប្រាស់​អង់ទីអុកស៊ីដង់ អាច​ជួយ​បំបាត់​នូវ​រ៉ាឌីកាល់​សេរី​នេះ​បាន។ អង់ទី​អុកស៊ីដង់​មាន​ច្រើន​នៅ​ក្នុង​ចំណី​អាហារ​ ប៉ុន្តែ​ក្នុង​ផលិត​ផល​កែ​សម្ផស្ស​រួម​មាន ពពួក​វីតាមីន C និង A ដែល​មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់​សម្គាល់។
៣. ពពួក​អាល់ហ្វាអ៊ីដ្រុកស៊ី​អាស៊ីត (AHA)
អាស៊ីត AHA ជា​ប្រភេទ​អាស៊ីត​ម្យ៉ាង​ដែល​មាន​ជា​ពិសេស​ក្នុង​ផ្លែ​ឈើ។ តាម​បរិមាណ​កំហាប់​របស់​វា អាស៊ីត​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​វិធី​ថែ​រក្សា​សម្ផស្ស​ដោយ​ពុំ វះកាត់ សម្រាប់​សម្អាត​ផ្ទៃ​មុខ ហើយ​យក​កោសិកា​ចាស់ៗ​ចេញ។ នៅ​ក្នុង​ផលិតផល​រក្សា​សម្ផស្ស គេ​ប្រើ​វា​ក្នុង​កម្រិត​ទាប ដើម្បីធ្វើ​ឲ្យ​ផ្ទៃ​មុខ​មាន​សំណើម។
៤. ហាយដ្រូគីណូន (Hydroquinone)
មូលហេតុ ​មួយ​ដែល​បង្ក​ឲ្យ​ស្បែក​ឡើង​ពណ៌​ខ្មៅ​ចំពោះ​បុគ្គល​មាន​វ័យ​ច្រើន​នោះ គឺ​បណ្ដាល​មក​ពី​ការ​បង្កើត​ជាតិ​មេឡានីន។  ការ​បង្កើត​ជា​ពណ៌​ខ្មៅ​នៅលើ​ស្បែក​នេះ មាន​លក្ខណៈ​​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​មាន​រំញោច​ពី​ពន្លឺ​ព្រះអាទិត្យ។
ហាយដ្រូគីណូន ​ក្នុង​កម្រិត​២​ភាគរយ ឬ​ច្រើន​ជាង​នេះ​បន្តិច​ត្រូវ​បាន​គេ​ផ្សំ សម្រាប់​បន្ថយ​បញ្ហា​ជាំ​ខ្មៅ​ដែល​បណ្ដាល​មក​ពី​ពពួក​មេឡានីន​ទាំង​នោះ។
៥. អ៊ីយ៉ាលុយរ៉ូនិក​អាស៊ីត (Hyaluronic Acid)
វា ​ជា​ប្រភេទ​ម៉ូលេគុល​តូចៗ​ដែល​មាន​ជា​ប្រចាំ​នៅ​ក្នុង​ស្បែក​របស់​យើង។ ជាមួយ​លទ្ធភាព រក្សា​ទឹក​ប្រមាណ​១ពាន់​ដង​នៃ​ទម្ងន់​របស់​វា វា​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម ដោះស្រាយ​បញ្ហា​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ​ជាដើម។
៦. ប៉ង់តាប៉ិបទីត (Pentapeptides)
វា មាន​តួនាទី​សម្រាប់​ជំរុញ​ការ​បង្កើត​កូឡាហ្សែន និង​អេឡាស្គីន ដែល​ចាំបាច់​សម្រាប់​រក្សា​ភាព​រឹង​មាំ​របស់​ស្បែក។ ជា​ធម្មតា​ស្បែក​មាន​លក្ខណៈ​ស្ងួត ជ្រីវជ្រួញ​ទៅ​តាម​អាយុ ដោយ​សារ​ការ​បាត់​បង់​នូវ​កូឡាហ្សែន​ក្រោម​ស្បែក។ ហេតុ​នេះ​ហើយ ការ​បញ្ជូល​ពពួក​ប៉ង់តាប៉ិបទីត​ទៅ​ក្នុង​ផលិតផល​រក្សា​សម្ផស្ស មាន​លក្ខណៈ​ចាំបាច់​សម្រាប់​រក្សា​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ។
៧. នីយ៉ាស៊ីណាមីដ (Niacinamide)
ជា ប្រភេទ​វីតាមីន B ដែល​រលាយ​ក្នុង​ទឹក។ ការ​សិក្សា​បាន​បង្ហាញ​ពី​គុណភាព​របស់​វា​ក្នុងការ​​រក្សា​នូវ​ប្រព័ន្ធ​ ការពារ​នៃ​ផ្នែក​ខាង​លើ​បំផុត​របស់​ស្បែក​។ វា​មាន​តួនាទី​សម្រាប់​ធ្វើ​ឲ្យ​បញ្ហា​ខ្មៅ​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​មាន ភាព​ប្រសើរ​ឡើង តាមរយៈ​ការ​ទប់​នូវ​ការ​បញ្ជូន​ពណ៌​ទៅ​ស្រទាប់​ខាង​លើ​បំផុត​នៃ​ស្បែក។
៨. អូមេហ្គា៣ (Omega 3)
វា ជា​ប្រភេទ​អាស៊ីត​ខ្លាញ់ មាន​តួនាទី​ទប់​នូវ​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​ស្បែក ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្បែក​ខូចខាត​វិវឌ្ឍ​ទៅ​រក​ភាព​ចាស់។
៩. សាន់ស្គ្រីន
(Sun Screen) ជា​សារធាតុ​ពុំ​អាច​ខាន​បាន​នៅ​ក្នុង​ធាតុ​ផ្សំ របស់​ផលិតផល​រក្សា​សម្ផស្ស។ វា​អាច​ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ ធ្វើ​យ៉ាង​ណា​ឲ្យ​ពន្លឺ​ប៉ះពាល់​ក្នុង​កម្រិត​ល្មម​លើ​ស្បែក​របស់​យើង ដើម្បី​កុំ​ឲ្យ​កោសិកា​ឆាប់​ខូច។


ព័ត៌មាន​ស្ដី​ពី​បញ្ហា​សម្ផស្ស សូម​ទាក់ទង​គ្លីនិក​ Pearl Medical Center តាម​រយៈ​​លេខ​០៨៨ ៣៣ ៧៧ ៧៧៧ អ៊ីមែល seihachirplast@yahoo.fr និងវិបសាយ www.pearlmedicalcenter.net៕ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com