Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, April 8, 2013

អាមេរិក និង​កូរ៉េខាងត្បូង បង្កើត​គម្រោង វាយបក កូរ៉េខាងជើង

0 Comments
អាមេរិក និង​កូរ៉េខាងត្បូង បង្កើត​គម្រោង វាយបក កូរ៉េខាងជើង
អាមេរិក និង​កូរ៉េខាងត្បូង បាន​ព្រមព្រៀងគ្នា បង្កើត​គម្រោង​វាយប្រហារ​បក ប្រឆាំង​កូរ៉េខាងជើង ប្រសិន​មានការ​ឈ្លាន ពាន​ជាមុន​ដើម្បី​ទប់​ទល់នឹង​ស្ថានការណ៍​អាក្រក់​ដែល​អាច​ក្លាយជា​សង្គ្រាម​ ធំ។

ទំព័រ New York Times កាលពី​ថ្ងៃទី ៧បាន​រាយការណ៍ អំពី គម្រោង “ទប់​ទល់នឹង​ការបង្ក​សង្គ្រាម” ដែល​អំពាវ​ឱ្យមាន​វិធានការ​ប្រឆាំងភ្លាមៗ ប៉ុន្ដែ​ស័ក្ដិសម​ចំពោះ​កូរ៉េខាងជើង ប្រសិន​ក្រុង ព្យុងយ៉ាង ធ្វើការ​វាយប្រហារ​ណាមួយ មកលើ​ដីគោក ឬ​ដោយ​កាំជ្រួច។

អាមេរិក និង​កូរ៉េខាងត្បូង បង្កើត​គម្រោង វាយបក កូរ៉េខាងជើង

យោងតាម ​គម្រោង​ខាងលើ ការវាយប្រហារ​ណាមួយ​របស់​កូរ៉េខាងជើង នឹង​ត្រូវបាន​ឆ្លើយតប​ដោយ​អាវុធ​ដែល​ប្រហាក់ ប្រហែល​នឹង​អាវុធ​ដែល កូរ៉េខាងជើង បាន​ប្រើប្រាស់។

ប្រសិន កូរ៉េខាងជើង បាញ់​គ្រាប់កាំភ្លើង​ធំ​ទៅលើ​កោះ​របស់​កូ​រ៉​ខាងត្បូង​ដែលមាន​មូលដ្ឋានទ័ព គម្រោង​នេះ​នឹង​អនុញ្ញាតឱ្យ កូ​រ៉​ខាងត្បូង វាយបកភ្លាមៗ ដោយ​ការ បាញ់​គ្រាប់កាំភ្លើង​ធំ ដែលមាន​កម្លាំង​ប្រហាក់ប្រហែល។

កូរ៉េខាងជើង អាច​នឹង​បាញ់​សាកល្បង​កាំជ្រួច​នៅក្នុង​សប្ដាហ៍​នេះ។ មន្ដ្រី​អាមេរិក​និយាយថា ខ្លួន​អាច​ដឹង​ច្បាស់​ពី​ទិសដៅ​របស់​កាំជ្រួច​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី ​ប៉ុណ្ណោះ ហើយ​ថា​នឹង​បាញ់​កំទេច​កាំជ្រួច​នោះ ប្រសិន​រកឃើញថា វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់ កូរ៉េខាងត្បូង ជប៉ុន ឬ​កោះ Guam ។ ប៉ុន្ដែ ប្រសិន​កាំជ្រួច​សាកល្បង​របស់ កូ​រ៉​ខាងត្បូង​ជើង ហោះ​ទៅកាន់​សមុទ្រ​អន្ដរជាតិ ពួកគេ​នឹងមិន​ធ្វើ​អ្វី​ទាំងអស់។ភ្នំពេញដេលីញូវ   


0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com