ក្រសួងព្រមានក្រុមហ៊ុនពីរលើការផ្សព្វផ្សាយពាណិជ្ជកម្ម
លិខិតព្រមានរបស់និយតករទូរគមនាគមន៍កម្ពុជាសង្កត់ធ្ងន់លើការ ផ្សព្វផ្សាយពាណិជ្ជកម្មថ្មីៗរបស់ក្រុមហ៊ុនទាំងពីរ ដោយលើកឡើងថារំលោភលើប្រកាសអន្តរក្រសួងឬបទបញ្ជាដែលចុះហត្ថលេខា កាលពីឆ្នាំ២០០៩។លិខិតដាច់ដោយឡែក ចុះហត្ថលេខាដោយលោក ម៉ៅ ចរិយា ប្រធាននិយតករទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី១ ខែមីនា ដែលភ្នំពេញ ប៉ុស្ដិ៍បានទទួលកាលពីសប្ដាហ៍មុនបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងនេះមិនបានគោរពតាមប្រកាសអន្តរក្រសួងលេខ២៣២ ចុះថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០០៩។
លិខិតផ្ញើទៅលោកអគ្គនាយកក្រុមហ៊ុន SOTELCO ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vimpelcom របស់ ប៊ីឡាញ និងផ្ញើទៅលោកអគ្គនាយកក្រុមហ៊ុន Latelz របស់ស្មាត បានឲ្យដឹងថា ការផ្សព្វផ្សាយពីកម្មវិធីប្តូរប្រាក់របស់ប៊ីឡាញ និងស្មាត រំលោភលើបទបញ្ជានេះ។
យោងតាម TRC ការផ្សព្វផ្សាយទាំងនេះផ្ដល់អត្រាការហៅទូរស័ព្ទក្នុងបណ្ដាញមិន យុត្តិធម៌ ដូចជា២ដុល្លាររបស់ស្មាតមានតម្លៃហៅចេញ៣០ដុល្លារនិង២ដុល្លារ របស់ប៊ីឡាញមានតម្លៃ៥០ដុល្លារ។លិខិតដដែលឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មនេះជាការផ្តល់ជូនដោយមិនស្មើភាពគ្នាសម្រាប់ អត្រាក្នុងប្រព័ន្ធដូចជាស្មាត ២ដុល្លារ អាចប្តូរបាន៣០ដុល្លារ ខណៈប៊ីឡាញ ២ដុល្លារអាចប្តូរបាន៥០ដុល្លារ។ លិខិតនេះបានបញ្ជាក់ថា៖ «ការផ្សាយពាណិជ្ជកម្មរបស់អ្នកគឺប្រឆាំងនឹងប្រកាសអន្តរក្រសួង»។
និយតករទូរគមនាគមន៍កម្ពុជាប្រាប់ឲ្យក្រុមហ៊ុនបញ្ឈប់ ការផ្សព្វផ្សាយពាណិជ្ជកម្មនេះជាបន្ទាន់បើមិនដូច្នេះទេនឹងត្រូវ ចាត់វិធានការតាមផ្លូវច្បាប់។
លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន ស្មាត បដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទពីបញ្ហានេះទេកាលពី ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែលោកបានសរសេរក្នុងសារអេឡិកត្រូនិកកាលពីម្សិលមិញថា ក្រុមហ៊ុនស្មាតកំពុងស្វែងរកការផ្ដល់ដល់អតិថិជននូវដំណោះស្រាយមួយ ដែលគួរឲ្យចាប់អារម្មណ៍។
លោកបន្តថា៖ «ស្មាតខិតខំយ៉ាងខ្លាំងដើម្បីផ្តល់ប្រយោជន៍ដល់អតិថិជន ប៉ុន្តែវាក៏ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផងដែរ ក្នុងការផ្ដល់អត្រាគួរឲ្យទាក់ទាញនិងជាកញ្ចប់យើងខិតខំដើម្បី ភ្ជាប់ទំនាក់ទំនងមនុស្សទាំងអស់»។
លោក Ashraf Mokhtar Sahab នាយកពាណិជ្ជកម្មក្រុមហ៊ុន ប៊ីឡាញ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។ ប៉ុន្តែលោកនិយាយដោយខ្លីកាលពីសប្តាហ៍មុនថា៖ «យើងបានផ្ដល់ជូនស្រដៀងគ្នានេះដែរប៉ុន្តែយើងបានបញ្ឈប់ការផ្សព្វ ផ្សាយនោះហើយ»។
លោក ម៉ៅ ចរិយា បដិសេធមិនអត្ថាធិប្បាយកាលពីម្សិលមិញ។
ដោយសារតែជម្លោះតម្លៃនិងដើម្បីបង្កើតអត្រាអប្បបរមាក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចុះហត្ថលេខាលើប្រកាសអន្តរ ក្រសួងលេខ២៣២ស្ដីពីអត្រាអប្បបរមានៃសេវាទូរស័ព្ទចល័តនិងលើតុ និងតម្លៃភ្ជាប់ប្រព័ន្ធកាលពីខែធ្នូឆ្នាំ២០០៩។
ក្នុងកថាខណ្ឌទី១មាត្រាទី៤បានចែងថាថ្លៃសេវាអប្បបរមានៃការហៅ ទូរស័ព្ទក្នុងប្រព័ន្ធ នឹងមានអត្រា៤,៥សេនក្នុងមួយនាទី។
ក្រោយមកប្រកាសបានចែងថាការផ្សាយពាណិជ្ជកម្មលើថ្លៃសេវាក្នុងប្រព័ន្ធមិនត្រូវទាបជាង៥០ភាគរយទេ៕ភ្នំពេញប៉ុស្តិ៍ PB
0 Comments:
Post a Comment