៥- កូនក្រក
សូមជម្រាបថា ពាក្យក្រកជាពាក្យដែលបង្កើតឡើងដោយត្រាប់តាមរយៈការផ្ទុះនៃការលី ឬអាំងភ្លើងនូវអ្វីមួយឲ្យក្រៀមស្ងួត ដូចករណីសាច់ក្រកជាឧទាហរណ៍។ តួនាទីគឺ កូនក្រករមែងតែខ្សឹបខ្សៀវត្រចៀកឪពុករបស់វាឲ្យដឹងហេតុការអ្វីមួយ នឹងកើតមានឡើងនៅពេលខាងមុខ។
នៅក្នុងគ្រួសារមួយដែលរៀបការថ្មីថ្មោង ហើយក្នុងចំណោមអ្នកទាំងពីរពីមុនមកគ្មានអ្នកណាម្នាក់ធ្លាប់បានរៀបការ ទេ (គឺជាកម្លោះក្រមុំបរិសុទ្ធ)។ នៅពេលដែលប្រពន្ធមានផ្ទៃពោះជាលើកដំបូង ដែលមានរយៈពេលប្រហែល៥ខែ ប្តីដែលជំរុញដោយការលោភលន់ដ៏ចង្រៃឧបទ្រពនោះបានបញ្ជោរ និងលួងលោមប្រពន្ធរបស់ខ្លួន ដើម្បីសុំកូននៅក្នុងពោះ ហើយណែនាំឲ្យប្រពន្ធនិយាយដោយពេញចិត្តពេញថ្លើមថា : "បើបងចង់បានយកវាទៅចុះ វាជារបស់បងហើយ។ បន្ទាប់ពីប្រពន្ធបានឲ្យខ្លួនហើយយកលេសណាមួយ ប្តីបាននាំប្រពន្ធចូលទៅក្នុងព្រៃដែលនៅឆ្ងាយ រួចសម្លាប់ប្រពន្ធវះពោះដើម្បីយកកូនយកមកអាំង ដោយយកខ្សែអំបោះប្រាំពីរសរសៃរុំព័ទ្ធជុំវិញ។ ប្តីបាននាំយកកូនដែលអាំងក្រៀមនេះមកលាបធ្យូងនឹងខ្មុកម្រ័ក្ស ហើយដើម្បីបិទបាំងកុំឲ្យគេទាំងឡាយឃើញប្តីនោះបានដេរភ្ជាប់កូនក្រក ទាំងនោះដាក់ក្នុងកូនថង់មួយ ដែលវាមិនអាចចេញទៅណាបានទេ។

ចាប់តាំងពីថ្ងៃនេះមក នៅក្នុងគ្រប់ការលំបាក ឬទុកភ័យទាំងឡាយត្រូវតែនឹកទៅដល់កូនក្រករបស់ខ្លួនហើយបន់ស្រន់ឲ្យ ជួយ។ កូនក្រកបានក្រើនរំលឹក ហើយជានិច្ចកាលបានទាញឪពុកចេញពីរឿងរ៉ាវទាំងនញ។ ចំពោះការលេងល្បែង កូនក្រកបានបង្ហាញដល់ឪពុកនូវសន្លឹកបៀ ឬគ្រាប់អាប៉ោងដែលត្រូវចេញទៀតផង។ នៅក្នុងប្រទេសកម្ពុជាឪពុកម្តាយក្មេកទាំងឡាយ នៅពេលដែលកូនស្រីរបស់ខ្លួនមានផ្ទៃពោះជាលើកដំបូង មិនសូវទុកចិត្តលើកូនប្រសាប្រុសទេ ហើយបានបំបែកឲ្យគូស្វាមីថ្មោងថ្មីនេះនៅឃ្លាតឆ្ងាយពីគ្នា។
គេបាននិទានឧទាហរណ៍ដ៏ល្បីរន្ទឺមួយនៅក្នុងប្រទេសថាមានលោកសេនា ម្នាក់ឈ្មោះថង រស់នៅខេត្តភ្នំស្រួចបានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មនេះ (វះពោះប្រពន្ធយកកូនក្រក)។ ឪពុកក្មេងរបស់សេនាថង បន្ទាប់ពីបានដេញចាប់សនាថងដោយបរាជ័យ (ចាប់មិនបាន) បានទៅប្តឹងដល់ស្តេច ស្តេចក៏បានបញ្ជាឲ្យកេណ្ឌមនុស្សចំនួន៥០ នាក់ ហើយដាក់ឲ្យស្ថិតក្រោមការចាត់ចែងរបស់លោកតាដែលជាឪពុកក្មេកដែលខឹង ឆួលដល់កម្រិតនេះ។ សេនាថុង ដែលលឺដំណឹងដោយកូនក្រកបានបំផ្លាញចោលនូវគ្រប់អន្ទាក់ទាំងអស់ ដែលឪពុកក្មេកស្ទាក់ចាប់ ហើយអាចភៀសខ្លួនចេញផុតពីព្រំដែនខ្មែរ ហើយបានទៅរស់នៅចូវដុក។ នៅទីនោះគេនិយាយថា គាត់បានធ្វើឲ្យគេខ្លបខ្លាចចាប់តាំងពីគាត់លេចមុខនៅក្នុងភូមិម្ល៉េះ ។ ស្រីក្រមុំៗបានមកផ្ទះគាត់ស្នាក់នៅលាងជើងឲ្យគាត់ជាសញ្ញាបញ្ជា ក់នូវការគោរពយ៉ាងខ្លាំងក្លាបំផុត។
៦- កូនព្រាយ
ក្រៅពីជំនឿកូនក្រក យើងក៏ឃើញមានលើកូនព្រាយនៅក្នុងសង្គមខ្មែរ ដែលជាពិសេសនៅតាមជនបទ។ កាលណាស្ត្រីម្នាក់នៅពេលមានផ្ទៃពោះប្រហែល៧-៨-៩ខែ ហើយស្លាប់មិនបានប្រសូតកូននោះ ស្ត្រីនោះនិងកូនរបស់នាងត្រូវបានសម្លាប់ដោយព្រាយអាវ៉ាសែ។ បីថ្ងៃបន្ទាប់ពីការកប់ខ្មោចស្ត្រីនោះ ហើយមនុស្សម្នាក់ដែលមានទឹកចិត្តមោះមុតហាននិងមានការប្តេជ្ញាចិត្ត អាចដើរទៅផ្នូររបស់ខ្មោចស្ត្រីនោះ នៅពេលយប់ដែលនៅទីនោះគាត់រៀបចំកំណាត់ដើមចេកជាបីថ្នាក់ មានបាយស បាយក្រហមលាយស្ករ មានលាចហើយនិងមានម្សៅបន្តិចដែលគាត់លុញធ្វើជារាងព្រាយក្បាល ប្រាំបី។ គាត់បានព័ទ្ធព្រំដែនសីមានៅជុំវិញកន្លែងនោះ ដោយអំបោះ៧សរសៃ ហើយគាត់ឈរនៅក្នុងរង្វង់ហ៊ុមព័ទ្ធនោះ។
គាត់ ដាក់នៅលើផ្លូវនូវខ្សែចំនួន៧ផ្សេងទៀត ហើយគាត់ទាញខ្សែនោះតិចៗដោយសូត្រមន្តអាគមសម្រាប់អន្ទងហៅខ្មោច។ ការធ្វើយ៉ាងដូច្នេះនៅលើកទី៣ ខ្មោចបានលេចមុខឡើងដូចជានាងនៅរស់។ អ្នកអន្ទងហៅខ្មោចបានសុំកូនរបស់ខ្មោចនោះដោយសន្យាថា នឹងយកមកថែរក្សា។ ខ្មោចដែលស្លាប់ទៅបានលងអ្នកអន្ទងហៅខ្លួន បានធ្វើឲ្យភ័យខ្លាចដោយញាក់មុខញាក់មាត់គួរឲ្យខ្លាច លៀនអណ្តាតចេញយ៉ាងធំ ធ្វើភ្នែកក្រឡឺតក្រឡាប់គួរឲ្យភ័យរន្ធត់។
ខ្មោចនោះបានប្រែខ្លួនជាពស់ដ៏កាចសាហាវជាខ្លាដែលលោតមកសង្គ្រប់ ដោយស្រែកគ្រហឹមជាដំរី ដែលស្ទុះមកដោយកំហឹង។ គ្រូមន្តអាគមនោះនឹងស្លាប់បាត់បង់ បើសិនជាគាត់ទទួលការរងនូវការភ័យខ្លាច គាត់និងស្លាប់នៅនិងកន្លែង។ ក៏ប៉ុន្តែបើគាត់ស្ថិតនៅស្ងៀមស្ងាត់និងធ្វើការតាំងអធិដ្ឋានខ្មោច បានដកកូនរបស់ខ្លួនដោយខ្លួនឯងចេញពីក្នុងពោះ ហើយហុចឲ្យគ្រូនោះដោយនិយាយថា : ’សូមអ្នកយកទៅនេះ គឺកូនខ្ញុំសូមថែរក្សាវាផង ហើយរាល់បំណងប្រាថ្នារបស់អ្នកនឹងបានសម្រេច។ គ្រូបាននាំយកកូនង៉ែតខ្មោចនោះមក ហើយអាំងដូចជាកូនក្រក ដោយរៀបចំនៅក្បែរភ្លើងនូវជើងម៉ាមួយដែលមាន៤ជាន់ជាមួយនិងបាយ និងពងមាន់មួយនៅតាមជាន់នីមួយ។ គាត់ក៏បានស្រឡាបប្រេងដល់កូនខ្មោចក្រៀមនោះ ហើយដាក់ក្នុងកូនថង់មួយ។ គាត់ត្រូវតែដាក់ថ្វាយដល់កូនខ្មោចនោះនូវបាយបន្តិចនៅរាល់ពេលបានគឺ ប្រៀបបាននឹងកូនខ្មោចនោះ ជាក្មេងនៅរស់អីចឹង។ បើពុំធ្វើដូច្នេះទេ កូនព្រាយនឹងភៀសខ្លួនរត់បាត់។ បើសិនកូនព្រាយនេះត្រូវបានថែរក្សាវាធ្វើសកម្មភាពចំពោះម្ចាស់របស់ វាយ៉ាងទៀងទាត់ ដូចជាកូនក្រកធ្វើចំពោះឪពុកវាអីចឹងដែរ ដោយប្រាប់នូវគ្រប់អ្វីទាំងអស់ ដែលអាចមានប្រយោជន៍ដល់ម្ចាស់៕ប្រភពពី CEN (ម.ត្រាណេ)
0 Comments:
Post a Comment