Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Wednesday, May 29, 2013

ទទួល​ទាន​មើល​ខ្ទឹម​ស​2​ទៅ​3​កំពិស​រាល់​ថ្ងៃ​ជួយ​ឱ្យ​មាន​​សុខ​ភាព​ល្អ​

0 Comments


​




​ដោយសារ​​សមាស​ធាតុ​ប្រឆាំង​វីរុស​​ និង​បាក់​តេរី​របស់​វា​ នាំឱ្យ​មើម​ខ្ទឹម​ស​ក្លាយ​ជា​ប្រភេទ​​គ្រឿង​​ផ្សំ​មួយ​ដែល​ផ្តល់​អត្ថ​​ ប្រយោជន៍​​​ដល់​សុខ​ភាព​​​របស់​​អ្នក​និយម​ប្រើ​ប្រាស់​​ក្នុង​របប​អាហារ​ ប្រចាំ​ថ្ងៃ ។ យោង​តាម​ក្រុម​អ្នក​ជំនាញ​​​​ពិសា​ខ្ទឹម​ស​២ទៅ​៣​​កំពិស​​រាល់​ថ្ងៃ​ជួយ​ បង្កើន​កម្លាំង​​រាង​កាយ​ប្រឆាំង​​នឹង​ជំងឺ​ ហើយ​ធ្វើ​ឱ្យ​​អ្នក​ស្រស់​​ស្រាយ​​ និង​​មា​​ន​សុខ​ភាព​ល្អ ។ ក្នុង​ករណី​​ខ្លះ ឱសថ​​ដែល​ផលិត​​ពី​ខ្ទឹម​ស​​អាច​យក​​​ទៅ​ប្រើ​ប្រាស់​​បាន​ ដោយ​មាន​វេជ្ជ​​បញ្ជា​ត្រឹម​ត្រូវ​​​ពី​គ្រូ​ពេទ្យ​​ ។ ទោះ​ជា​យ៉ាង​ណា​​​ក្តី​ វិធី​ទទួល​ទាន​​​​​មើម​ខ្ទឹម​ស​​​គឺ​​ងាយ​ស្រួល​​បំផុត​​ ដោយ​យើង​គ្រាន់​តែ​​ប្រើ​វា​ធ្វើ​ជា​គ្រឿង​ផ្សំ​រស​ជាតិ​នៅ​ក្នុង​អាហារ ។
១​-​ប្រើ​ក្នុង​សម្ល​ស៊ុប ៖
សម្ល ​ស៊ុប​អាច​ចាត់​​ទុក​​ជា​ថ្នាំ​សម្រួល​ដល់​ការ​ដក​ដណ្តើម​ដ៏​ស័ក្តិ​សិទ្ធិ​ ជា​ពិសេស​​នៅ​ពេល​មាន​ជំងឺ​ផ្តាសាយ​ ​ព្រម​ទាំង​កម្តៅ​​ដល់​រាង​កាយ​​ទៀត​ផង ។ នៅ​ក្នុង​ទឹក​ស៊ុប​​​បន្លែ​ ឬ​ទឹក​ស៊ុប​មាន់​ អ្នក​អាច​បង់​ខ្ទឹម​ស​ ដើម្បី​បន្ថែម​​រស​ជាតិ​ក៏​​ដូចជា​​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​​​សម្លាប់ ​មេរោគ​របស់​វា ។
២​-​យក​ទៅ​ធ្វើ​ជា​ភេសជ្ជៈ​ដើម្បី​​ទទួល​ទាន ៖
ក្លិន ​​មើម​ខ្ទឹម​ស​​ពេល​នៅ​ឆៅ​ពិត​ជា​ធ្វើ​ឱ្យ​មនុស្ស​​មួយ​ចំនួន​​ពិបាក​ទ្រាំ​ ប៉ុន្តែ​នៅ​ពេល​យក​​វា​ទៅ​ប្រើ​​ជា​គ្រឿង​ផ្សំ​​ រស​ជាតិ​ និង​​​ក្លិន​​របស់​វា​​​ធ្វើ​ជា​​ភេស​ជ្ជៈ​ដោយ​ខ្លួន​ឯង​​បាន ។ វិធី​ធ្វើ​គឺ​យក​ខ្ទះ​ធំ​បន្តិច​​ រួច​ចាក់​ទឹក​ចូល​៣​ពែង​ ហើយ​បង់​ខ្ទឹម​ស​៥​​ទៅ​៦​​កំពិស ។ ដាក់​ស្ងោរ​ឱ្យ​ពុះ​​ដោយ​​​គ្រប​​គម្រប​ឆ្នាំង​​ឱ្យ​ជិត​ការ​ពារ​កុំ​ឱ្យ​ ក្លិន​ខ្ទឹម​​សាយ​ចេញ ។ ក្រោយ​​ពី​ពុះ​រួច​ ត្រូវ​បន្ថយ​ភ្លើង​​ឱ្យ​នៅ​តិច​បំផុត​ រួច​ច្របាច់​​ក្រូច​ឆ្មា​រ​​មួយ​ផ្លែ​​ និង​ទឹកឃ្មុំ​ចំណុះ​១០​​មិល្លី​លីត្រ​​​ចូល​ ហើយ​កូរ​​ឱ្យ​​បាន​សព្វ​ ។ ចាក់​ចូល​​ពែង​​រួច​ក្រេប​បណ្តើរ​ ស្រូប​​ហិត​​ក្លិន​​វា​បណ្តើរ​ ៕
​​អត្ថបទ ៖ ស្រីណា កោះ
ប្រភពពី កោះសន្តិភាព

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com