Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Tuesday, May 28, 2013

ប្រវត្តិ​ស្នេហ៍​៥០​ឆ្នាំ​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា

0 Comments


130524_22
គូ​ស្នេហ៍​ភេទ​ដូច​គ្នា​​រវាង​ចន ដាប៊ី (ស្តាំ) និង​ជេក ប៊ើត បាន​រួម​រស់​នឹង​គ្នា​៥០​ឆ្នាំ​មក​ហើយ​​។
ក្រុងសាន​ហ្វ្រានស៊ីស្កូៈ នេះ​គឺជា​រឿង​រ៉ាវ​និយាយ​ពី​ជីវិត​គូ​ ស្នេហ៍​ភេទ​ដូច​គ្នា​រវាង​ចន ដាប៊ី (John Darby)​និង​ជេក ប៊ើត (Jack Bird)​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​ទៅ​ហើយ។ វា​ជា​ស្ថានភាព​មួយ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​សង្គម។
គូស្នេហ៍​ភេទ​ដូច​គ្នា​នេះ​បាន​រួមរស់​លើ​មាគ៌ា​ជីវិត​តែ​មួយ​តាំង​ពី​ ឆ្នាំ១៩៥៩​មក ដោយ​វា​ជា​សម្ព័ន្ធភាព​មួយ​មាន​លក្ខណៈ​សម្ងាត់​គេ​គ្រាន់​តែ​ដឹង​ថា​ ទំនាក់ទំនង​របស់​ពួកគេ​គ្រាន់​តែ​ជា​មិត្ត​ភាព​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​ចន ដាប៊ី និង​ជេក ប៊ើត​បាន​ដើរ​កៀក​ដៃ​គ្នា​ដោយ​បើក​ជំហ ពេល​ខ្លះ​ពួកគេ​ថើប​គ្នា​និង​ពោល​ពាក្យ​ផ្អែមល្ហែម​ដូចជា​គូ​ស្នេហ៍​មាន​ភេទ ​ផ្ទុយ​គ្នា​ដែរ។
ជេក ប៊ើត​វ័យ​៨៤​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា​៖​«វា​ជា​រឿង​សង្គម​មួយ​ ដែល​ពួក​យើង​បាន​រស់​នៅ។ ខ្ញុំ​បាន​ស្វែង​យល់​ថា​ខ្លួន​បាន​ក្លាយ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា តែ​ខ្ញុំ​បាន​លាក់​កំបាំង​វា​ជា​ហូរហែ​មក»។
ចំណែក​ចន ដាប៊ី​មាន​វ័យ​៨៦​ឆ្នាំ។ ពួកគេ​នឹង​ប្រារព្ធ​ពិធី​ខួប​ទី​៥៤​នៃ​អនុស្សាវរីយ៍​ជីវិត​ជា​គូ​ស្នេហ៍​ ពួកគេ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​និង​វា​ជា​ពិធី​ខួប​នៃ​អាពាហ៍ពិពាហ៍​លើក​ទី ​៥​របស់​ពួកគេ​នៅ​ពីរ​ខែ​ក្រោយ​ទៀត​ផង​ដែរ។
ចន ដាប៊ី​ថា​៖​«ខ្ញុំ​នឹង​ចងចាំ​ឱកាស​នោះ។ វា​ជា​ថ្ងៃ​មង្គលការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជីវិត​ពួកយើង ដែល​វា​មាន​លក្ខណៈ​ច្រើន​ហួស​ពី​ការ​រួម​ភេទ​ទៅ​ទៀត។ ពោល​គឺវា​ជា​ក្តី​ស្នេហ៍​ពិតប្រាកដ​មួយ​»។ ចន ដាប៊ី​បន្ត​ថា​៖​«វា​នឹង​ក្លាយ​ជា​ស្នេហ៍​ពិត​ប្រសិន​បើ​យើង​អាច​ស្លាប់​ បញ្ជាក់​ពី​វា​បាន​នោះ។ យើង​នឹង​ដេក​ស្លាប់​លើ​ដៃ​គ្នា​ដើម្បី​បញ្ជាក់​ពី​ភក្តីភាព​ពួក​យើង​ដល់​ សាច់ញាតិ​ឲ្យ​បាន​ដឹង»។
ដំបូង​ឡើយ​ម្តាយមីង​របស់​ដាប៊ី បាន​ធ្វើការ​បំបែកបំបាក់​សម្ព័ន្ធភាព​នេះ​ដែរ ដោយ​ចង់​ឲ្យ​ពួកគេ​មាន​អនាគត​និង​ជំនាញ​ច្បាស់លាស់ តែ​ពួកគេ​នៅ​តែ​បន្ត​វា​ដូច​មុន​មិន​ប្រេះស្រាំ​ឡើយ។ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក​ពួកគេ​បាន​ទិញ​ផ្ទះ​មួយ​ដើម្បី​រួមរស់​ជាមួយ​គ្នា​ ដោយសារ​តែ​ការ​ស្នាក់​ជាមួយ​ម្តាយមីង​មិន​សូវ​ជា​មាន​សុភមង្គល​និង​រង​ សម្ពាធ​ច្រើន​។
ដាប៊ី​បន្ត​ថា​៖​«ពី​មុន​យើង​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​សង្គម​ឡើយ​តែ​ឥឡូវ​ នេះ​ព្រះ​អ្ហើយ!​យើង​កៀកកិត​គ្នា​តែ​ញយ​នឹង!»។ ទោះ​អ្នក​ទាំង​ពីរ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​មែន តែ​ពួកគាត់​មាន​ការងារ​សមរម្យ​នៅ​ក្នុង​សង្គម​មិន​ខុស​ពី​មនុស្ស​ដទៃ​ឡើយ។ ដូចជា​ចន ដាប៊ី មាន​មុខរបរ​ជា​អ្នក​មើល​ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​មួយ ខណៈ​ជេក ប៊ើត​មាន​របរ​ជា​នាយក​អង្គការ​រឿង​ក្តី​បណ្តឹង​សង្គម​ក្នុង​ស្រុក​មួយ។
ដាប៊ី​បន្ថែម​ថា​៖​«យើង​មិន​ដែល​កាន់​ដៃ​គ្នា​មិន​ដែល​ថើប​គ្នា​ឬ ធ្វើ​សញ្ញា​ដាក់​គ្នា​ដូច​មនុស្ស​សម័យ​ឥឡូវ​នេះ​ឡើយ​កាល​ពី​មុន។ ព្រះ​អ្ហើយ!​សព្វ​ថ្ងៃ​នេះ​យើង​ហ៊ាន​គ្រប់​យ៉ាង»។ សហគមន៍​ម៉ារីន​នៅ​ទីក្រុង​សាន់ហ្វ្រានស៊ីស្កូ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​ មាន​គូ​ស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន​បាន​រង់ចាំ​ការ​អនុម័ត​ច្បាប់ ​អាពាហ៍ពិពាហ៍​នេះ​ឡើង​អស់​រយៈពេល​៤៩​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​២០០៨​ទើប​ពួកគេ​មាន​សិទ្ធិ​រៀបការ​នៅ​ក្រុង​ សាន់ហ្វ្រានស៊ីស្កូ​នេះ។
ដាប៊ី​បាន​ពណ៌នា​ពី​ពិធី​មង្គលការ​ពួកគេ​ថា​៖​«អ្វី​ដែល​មាន​ភាព​ចម្លែក​ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ពីរ​ថ្ងៃ​ក្រោយ​នៃ​ការ​រៀបការ​របស់​ពួក​យើង គឺ​មាន​ស្រ្តី​មេម៉ាយ​ជា​អ្នក​ជិត​ខាង​យើង​ម្នាក់​បាន​យក​ស្រា​សាំប៉ាញ​ដប​ ធំ​ទៅ​ចង​ព្យួរ​និង​មាន​កាត​ជូនពរ​មួយ​ទៀត​ផង ខណៈ​ពួក​យើង​ធ្លាប់​គិត​ថា​គាត់​សូម្បី​តែ​ពាក្យ​ថា​ខ្ទើយ​មិន​យល់​ផង​នោះ»។ ដាប៊ី​ថា​៖​«​អ្នក​រស់​នៅ​ទី​នេះ​បាន​រៀបចំ​កម្មវិធី​ជប់លៀង​ពេល​ល្ងាច​ ដើម្បី​អបអរ​សាទរ​ពួក​យើង។ រួម​មាន​ទាំង​អ្នក​ខ្លះ​មិន​ដែល​ធ្លាប់​និយាយ​រក​យើង​ផង​នោះ។ តើ​លោក​អ្នក​មាន​ក្តី​រំពឹង​យ៉ាង​ម៉េច​ដែរ​បើ​បែប​នេះ​កើត​ឡើង​លើ​ខ្លួន?»។
ពេល​ពួកគេ​បាន​រើ​ផ្ទះ​ទៅ​នៅ​តំបន់​ថៅវើល​នា​ឆ្នាំ​១៩៩៨ ពួកគេ​ប្រាប់​យើង​ថា​ពួកគេ​មិន​អាច​រស់​នៅ​ក្រោម​ដំបូល​អគារ​ផ្ទះ​ល្វែង​តែ​ មួយ​ជាមួយ​ពួក​យើង​និង​មិន​ចង់​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ប្រើ​បន្ទប់​ដេក​តែ ​មួយ​បាន​ឡើយ។ បច្ចុប្បន្ន​នេះ​រូបថត​ពួកគេ​ទាំង​ពីរ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​សម្រាប់​ អគារ​ថៅវើល​ទៀត​ផង។ ពេល​មាន​ការ​ចោទ​សួរ​ថា​តើ​អ្នក​ជា​ប្តី ឬ ប្រពន្ធ​សម្រាប់​គូ​ស្នេហ៍​ពួកគេ​នោះ ដាប៊ី​បាន​សើច​ចំពោះ​ការ​សួរ​បែប​នេះ។
ដាប៊ី​ឆ្លើយ​ថា​៖​«ការ​សួរ​មនុស្ស​ប្រុស​ខ្ទើយ​ថា​មួយ​ណា​ជា​ប្តី​ឬ ប្រពន្ធ​នោះ​ដូចជា​ការ​លើក​សំណួរ​លើ​បញ្ហា​ចង្កឹះ​មួយ​គូ​ដែរ។ យើង​គ្រាន់​តែ​រួមរស់​ជាមួយ​គ្នា​ប៉ុណ្ណោះ។ គ្មាន​អ្នក​ណា​ជា​ប្តី​និង​ជា​ប្រពន្ធ​ឡើយ»៕ប្រភពពី ភ្នំពេញប៉ុស្តិ៍

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com