Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Thursday, May 16, 2013

ក្រសួងសង្គមកិច្ច បញ្ជាក់ថា កម្មករ២នាក់ បានស្លាប់ ក្នុងហេតុការណ៍ បាក់ប្លង់សេអគារ រោងចក្រ «វីងស្តាស៊ូ» (មានវិដេអូ)

0 Comments

កំពង់ស្ពឺៈ ក្រោយពីកើតហេតុបាក់ប្លង់សេអគាររោង ចក្រស្បែកជើង «វីងស្តាស៊ូ» ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នោះ ក្រសួងសង្គមកិច្ច បានចេញលិខិតភ្លាមៗមួយសន្លឺក បញ្ជាក់ថា កម្មករដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុ ការណ៍ នេះ មានតែ២នាក់ប៉ុណ្ណោះ។ ការចេញលិខិតបន្ទាន់មួយសន្លឹកនេះ ក្នុងបំណងបញ្ជាក់ឲ្យកាន់តែច្បាស់ និងបន្សាបនូវព័ត៌ មានមួយចំនួន ដែលបានចេញផ្សាយថា មានកម្មករស្លាប់រហូតដល់ ៥០-៦០នាក់ ដើម្បីកុំឲ្យសាធារណជនភាន់ ច្រឡំបន្តទៀត។
យោងតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈ កម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្មបាតុកម្មតាមគ្រប់មុខសញ្ញា ដែលចេញផ្សាយតែប៉ុន្មានម៉ោងក្រោយកើត  ហេតុនោះបានឲ្យដឹងថា នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៣ មានឧបទ្ទវហេតុ បាក់ធ្នើចន្លោះពីអគារមួយ ទៅអគារមួយទំហំ ៩x១២ ម៉ែត្រ ដែលជាផ្នែកលាងបាតស្បែកជើង មានកម្មករបម្រើ ការងារផ្នែកនេះ ប្រមាណ ២០នាក់។
ក្នុងឧបទ្ទវហេតុនេះ ក្រសួងបានបញ្ជាក់ថា បណ្តាលឲ្យកម្មករកម្មការិនី ក្នុងផ្នែកនេះ រងរបួសចំនួន ១២ នាក់ និង ស្លាប់ ២នាក់ ក្នុងនោះស្រីម្នាក់ ដោយមិនមានការពាក់ព័ន្ធ នឹងកម្មករកម្មការនីនៅផ្នែកផលិតកម្មផ្សេងទៀតនោះ ទេ។
អភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន ដែលស្ថិតនៅកន្លែងកើតហេតុ ក៏បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលផងដែរថា ហេតុការណ៍បាក់ប្លង់សេអគាររោងចក្រស្បែកជើង «វីងស្តាស៊ូ»នេះ បណ្តាលឲ្យកម្មករ២នាក់ ស្លាប់ ប្រុស ម្នាក់ ស្រីម្នាក់ ដោយម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងរងរបួស ១២នាក់ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ម្នាក់ តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
កម្មកររងគ្រោះដោយគ្រោះអកុសលខាងលើនេះ មានឈ្មោះ ស៊ីម ស្រីតូច ភេទស្រី និងម្នាក់ទៀតឈ្មោះ រឹម រឿន ភេទប្រុស។ ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកថវិកាចូល  បុណ្យ ជាមួយក្រុមគ្រួសារសពជនរងគ្រោះនៅគេហដ្ឋានផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងសង្គមកិច្ច បានបន្តថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្ម បាតុកម្មតាម គ្រប់មុខសញ្ញា កំពុងសហការជាមួយអាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងអង្គរក្សសម្តេចតេជោ និងសហជីព បន្តការរុករកជនរងគ្រោះជាបន្ត។ ចំណែក  អ្នកស្លាប់បាន បញ្ជូនទៅដល់គេហដ្ឋានរបស់សព និងអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ និងព្យាបាល។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានសង្កត់ធ្ងន់ថា គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ្មកម្ម បាតុកម្មតាម គ្រប់មុខសញ្ញា នឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះជាបន្ត។ ចំពោះអ្នកស្លាប់ និងអ្នករបួស នឹងមានការឧបត្ថម្ភពី បេឡាជាតិរបបសន្តិសុខសង្គម និងមានការឧបត្ថម្ភពិសេសពីរាជរដ្ឋាភិបាលបន្ថែមទៀត។
ការចេញលិខិតនេះផងដែរ ត្រូវបានគេមើលឃើញថា គឺក្នុងបំណងបន្សាបនូវព័ត៌មានភ័ន្តច្រឡំមួយចំនួន ដែល បាន ផ្សព្វផ្សាយខុសពីការពិតថា មានកម្មករស្លាប់រហូតដល់ទៅ ៥០-៦០នាក់ ធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ជា ពិសេស គឺការចែករំលែកតៗគ្នា នៅតាមបណ្តាញសង្គមហ្វេសប៊ុកទាំងខុសពីការពិត៕ប្រភពពី  ដើមអម្ពិល (DAP)
 








0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com