Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Saturday, June 1, 2013

មីយ៉ាន់ម៉ា​បាន​បញ្ជូន​ទាហាន​ដ៏​ច្រើន​ទៅ​កាន់​ទីប្រជុំជន​ដែល​ផ្ទុះ​នូវ​កុបកម្ម​

0 Comments




130531_17a
ក្រុម​ប៉ូលិសល្បាតសង្កាត់​ពាណិជ្ជកម្ម​ឡាស៊ី​អូ នៃរដ្ឋ​សាន​ភាគ ខាង​ជើងមី​យ៉ាន់​ម៉ា បន្ទាប់​ពីផ្ទុះ​ឡើង​នូវ​កុបកម្ម​សាសនាកាប់​ចាក់ និង​ដុត​បំ​ផ្លាញ កាល​ពី​ថ្ងៃអង្គារ។ AFP
  ក្រុងឡាស៊ីអូៈ កម្លាំង​សន្តិសុខ​បាន​ល្បាត​តាម​ដងវិថី​នៃ​ ទីប្រជុំជន​ដែល​មាន​តែ​ស្នាម​កុបកម្ម​នៅ​ភាគ​ខាង​កើត​មីយ៉ាន់ម៉ា​បន្ទាប់​ពី ​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​សាសនា​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ ​ស្លាប់​និង​ច្រើន​នាក់​រងរបួស​។ ទាហាន​បាន​បង្ហាញ​ខ្លួន​ទាំង​ហ្វូង​នៅ​ទូទាំង​ទីប្រជុំជន​ឡាស៊ីអូ​នៅ​ ក្នុង​រដ្ឋ​សាន់​ខណៈ​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​បញ្ចប់​ភាព​ចលាចល​បង្ហូរ​ ឈាម​នេះ​ជា​ចលាចល​ថ្មី​បំផុត​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជា​បន្តបន្ទាប់​នៅ​ ទូទាំង​ប្រទេស​ដែល​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់ រដ្ឋាភិបាល​កំណែទម្រង់​នេះ​។
មន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុង​តំបន់​លោក ណាង​សៃ លី ខាន់​បាន​ប្រាប់​AFP ថា​៖​«យោធា​ពេល​នេះ​កំពុង​ទទួល​ខុស​ត្រូវ​ចំពោះ​សន្តិសុខ​នៅ​ទី​នេះ​»​ដោយ​ បន្ថែម​ថា ពេល​នេះ​ស្ថានការណ៍​«មាន​សភាព​ស្ងប់ស្ងាត់​»​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ ពីរ​ថ្ងៃ​មក​។
មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​៖​«​មាន​ប្រជាជន​ខ្លះ កំពុង​ជិះ​ម៉ូតូ​ជុំវិញ​ទីប្រជុំជន​នេះ​ដោយ​កាន់​កាំបិត​និង​ដំបង​កាល​ពី​ ថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ​គ្មាន​រឿង​បែប​នេះ​ទៀត​ទេ​នៅ​ថ្ងៃ​នេះ​...។ កម្លាំង​សន្តិសុខ​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ច្រកល្ហក​ទាំងអស់»។
យោងតាម​អ្នក​យក​ព័ត៌មាន​AFP បាន​ឲ្យ​ដឹង​ថា ហាង​ខ្លះ​បាន​បើក​ឡើង​វិញ​ហើយ​ទីប្រជុំជន​នេះ​បង្ហាញ​ថា​ស្ងប់ស្ងាត់​នៅ​ ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​។
មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​និង​៥​នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​មូស្លីម​និង​ពុទ្ធសាសនិក​ដែល​បាន​ធ្វើ​ឲ្យ​ ព្រះវិហារ​អ៊ិស្លាម​មួយ និង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ត្រូវ​បាន​ដុត​បំផ្លាញ និង​ហ្វូង​មនុស្ស​ដែល​គ្មាន​សណ្ដាប់ធ្នាប់​ប្រដាប់​ដោយ​ដំបង​កំពុង​ត្រាច់ចរ ​នៅ​តាម​ដង​ផ្លូវ​ដោយ​គំរាម​ក្រុម​ជន​មូស្លីម​។
យោងតាម​កាសែត​ពន្លឺ​ថ្មី​មីយ៉ាន់ម៉ា​ឲ្យ​ដឹង​ថា អគារ​សាសនា​បី​កន្លែង​ហាង​រាប់សិប​និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​ដុត​ បំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ៕http://www.postkhmer.com

0 Comments:

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com