
ប្រទេសឥណ្ឌា ៖ មន្ដ្រីជាន់ខ្ពស់នៃប្រទេសឥណ្ឌាមួយរូបបាន ប្រកាសកាលពីថ្ងៃទី២៣ ខែមិថុនា ថា យ៉ាងហោចណាស់ក៏មានមនុស្ស៥ពាន់ នាក់បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ទ្រង់ ទ្រាយធំនៅរដ្ឋអ៊ុតារ៉ាខាន់ បង្កឡើងដោយសារតែស៊ូណាម៉ិ ហូរចុះពីភ្នំហេមព្វានភាគខាងជើង ប្រទេសឥណ្ឌាកាលពីសបា្ដហ៍មុន ។
លោក យ៉ាសប៉ាល់ អារីយ៉ា រដ្ឋមន្ដ្រីគ្រប់គ្រងគ្រោះ មហន្ដរាយ ប្រទេសឥណ្ឌាបានឱ្យដឹងថា អ្នកស្លាប់អាចកើនដល់៥ពាន់នាក់ ក្នុងគ្រោះទឹកជំនន់ដែលបង្កការខាតបង់ ទ្រង់ទ្រាយធំបំផុត គ្របដណ្ដប់នៅលើផ្ទៃដីក្នុងតំបន់កាឌឺណាត់ ទាំងមូល។ ក្រុមជួយសង្គ្រោះកំពុងខិតខំជួយ សង្គ្រោះអ្នកទេសចរណ៍រាប់សិបពាន់ នាក់ដែលជាប់គាំងក្នុងតំបន់ការ៉ាណាត់ ដែលជាទីក្រុងសម្បូរព្រះវិហារហិណ្ឌូដ៏ ស័ក្ដិសិទ្ធនៅទីនោះ។ ការ៉ាណាត់ ជាទីតាំង រងការវាយប្រហារដោយទឹកជំនន់ខ្លាំង ជាងគេបំផុតដែលពលរដ្ឋនៅទីនោះហៅថា រលកយក្សស៊ូណាម៉ិ ផុសចេញពីភ្នំ ហេមព្វាន។
គ្រោះទឹកជំនន់នោះបានវាយប្រហារដោយចៃដន្យធ្វើឱ្យ ពលរដ្ឋត្រូវជា មន្ដ្រីក្នុងតំបន់មិនអាចចាប់វិធានការ ទប់ទល់បាន មិនខុសអ្វីពីរលកយក្សស៊ូ ណាម៉ិនៅជប៉ុននោះឡើយ ។ ក្រសួងឧតុនិយមឥណ្ឌាបានព្យាករណ៍ថា គ្រោះទឹកជំនន់នឹងបន្ដច្រើន ថ្ងៃខាងមុខទៀត ។ នៅពេលនេះប្រជាពលរដ្ឋ ដល់ទៅ១៩ពាន់នាក់ជាប់គាំងនៅតំបន់ ៣ផ្សេងគ្នា ស្ថិតនៅក្នុងរដ្ឋអ៊ុតារ៉ាខាន់ ។ ក្រុមជួយសង្គ្រោះបានខិតខំទាំងយប់ ទាំង ថ្ងៃ ប៉ុន្ដែអាកាសធាតុមិនអំណោយផល បានរារាំងដល់សកម្មភាពជម្លៀសពល រដ្ឋចេញពីតំបន់គ្រោះថ្នាក់ ។
លោកស្រី ព្រីយ៉ា ចូស៊ី អ្នកនាំពាក្យ កម្លាំងទាហានអាកាសឥណ្ឌាបានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា អាកាសធាតុល្អប្រសើរបន្ដិច ក្រុមឧទ្ធម្ភា គចក្រសង្គ្រោះបានជួយជម្លៀសពលរដ្ឋ បានជាង២ពាន់នាក់ទៅកាន់ទីសុវត្ថិភាព។ កម្លាំងទាហានប្រតិកម្មរហ័សនៃ ទាហានអាកាសឥណ្ឌាបានប្រើប្រាស់ដល់ យន្ដហោះគ្មានមនុស្សបើកបរដើម្បី បញ្ជាក់ពីទីតាំងណាមានពលរដ្ឋជាប់ គាំងដោយគ្រោះទឹកជំនន់ គ្មានអាហារ បរិភោគនោះ ។ គ្រោះទឹកជំនន់ទ្រង់ទ្រាយធំបានកួច ផ្ដាច់ផ្ទះជាច្រើនខ្នងទៅបាត់និងបង្កឱ្យ មានការបាក់ដី ដាច់ផ្លូវ ដាច់ប្រព័ន្ធ ទំនាក់ទំនង ធ្វើឱ្យពលរដ្ឋរស់នៅតំបន់ទឹក ជំនន់ជួបផលលំបាកយ៉ាងខ្លាំង ។
នាយករដ្ឋមន្ដ្រីប្រទេសឥណ្ឌា លោកម៉ាន់ មូហាន់ស៊ីង បានប្រកាសផ្ដល់ជំនួយជា ដំបូងដែលមានទឹកប្រាក់១៦៧លាន ដុល្លារដល់រដ្ឋអ៊ុយតារ៉ាខាន់។ ទន្ទឹមនឹង នោះក៏បានផ្ដល់ជំនួយដល់គ្រួសារមាន អ្នកបាត់បង់ជីវិតក្នុងគ្រោះធម្មជាតិនេះ ដោយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ ៣.៤០០ដុល្លារ ចំណែកអ្នករងរបួសទទួល បានជំនួយ៨៤០ដុល្លារ ៕
ប្រភព វត្តភ្នំ
0 Comments:
Post a Comment