នារី
វ័យ ២៣ឆ្នាំម្នាក់ដែលគេស្គាល់ថា មានកម្លាំងស្វាហាប់
និងជាអ្នកចូលចិត្តលេងកីឡានោះ
បានស្លាប់ប៉ុន្មានម៉ោងក្រោយពីនាងបានឲ្យគេសាក់រូបនៅលើខ្លួនរួចមក។

និស្សិត Federica Iammatteo មកពីទីក្រុង Milan ប្រទេសItaly រួបនេះ ត្រូវបានគេឲ្យដឹងថា នាងមានសុខភាពល្អធម្មតាទេនៅមុនពេលឲ្យគេសាក់រួបនៅលើខ្លួន។ ប៉ុន្តែនៅព្រឹកបន្ទាប់ នាងបែរជាកើតមានអាការៈតក់ស្លុតដោយមានការហូរឈាមមិនឈប់។ នៅយប់នោះ បេះដូងរបស់នាងចាប់ផ្ដើមលែងដំណើរការ ហើយនាងក៏បានស្លាប់តែម្ដងទៅ។
Iammatteo បានទៅកាន់កន្លែងសាក់រូបមួយកន្លែង កាលពីរសៀលថ្ងៃព្រហស្បតិ៍ដើម្បីឲ្យគេសាក់រួបថ្មីមួយនៅលើឆ្អឹង ខ្នងរបស់នាង។ ការពិត នាងមានរូបសាក់ខ្លះនៅចំពាក់កណ្ដាលខ្នងរបស់នាងរួចមកហើយ។ ប៉ុន្តែនៅព្រឹកថ្ងៃសុក្រ នាងស្រាប់តែមានអារម្មណ៍ញ័រខ្លួន និងបានយកម្ជុលមកចាក់លើដៃ និងជើងរបស់នាង។
មុនពេលស្លាប់ Iammatteo បានផ្ញើសារទៅមិត្តភក្តិរបស់នាងថា នាងប្រហែលជាគ្រុនហើយមើលទៅ។ អាការៈរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ក្រុមគ្រួសារបញ្ជូននាងទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ បន្ទាន់ តែដោយសារនាងហូរឈាមច្រើនពេក ទើពគ្រួពេទ្យមិនអាចជួយសង្គ្រោះបាន ហើយនាងក៏ស្លាប់កាលពីម៉ោងបីព្រឹកថ្ងៃសៅរ៍កន្លងទៅ។
បច្ចុប្បន្ន ក្រុមគ្រួសារកំពុងស្វែងរកមូលហេតុដែលនាំឲ្យនាងស្លាប់ ព្រោះកូនស្រីរបស់ពួកគេម្នាក់នេះ ជាមនុស្សដែលមានសុខភាពល្អ ម្យ៉ាងទៀតនាងក៏ធ្លាប់សាក់រូបលើខ្លួនហើយដែរតែមិនដែលកើតអីនោះទេ ទើបតែពេលនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖dailymail news.sabay.com

Federica Iammatteo កំពុងជិះម៉ូតូធំរបស់នាង
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖dailymail news.sabay.com
0 Comments:
Post a Comment