លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កងកំលាំងរាជអាវុធហត្ថប្រមាណ៥០០នាក់ បានប្រមូលផ្តុំគ្នានៅ
ពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃសុក្រនេះ
ដើម្បីហាត់សមពីរបៀបរក្សាសណ្តាប់ធ្នាប់សង្គម
និងពីរបៀបទប់ទល់នឹងចលនាបាតុកម្ម ឬក៏ការបះបោរណាមួយ ដែលអាចកើត
ឡើងដោយចៃដន្យ។
នៅក្នុងរូបភាពវីដេអូមួយ រយៈពេលជាង២នាទីកន្លះ
ដែលត្រូវបានគេបង្ហោះចែកផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅ
ថ្ងៃសុក្រនេះ
កងកំលាំងរាជអាវុធហត្ថដែលគេមើលឃើញប្រដាប់ទៅដោយខែលនិងដំបង
បាននាំគ្នាធ្វើសកម្មភាពហ្វឹកហ្វឺនពីរបៀបបង្ក្រាបហ្វូងបាតុករ
នៅក្នុងករណីដែលមានការបះបោរ
ឬក៏ការបង្កភាពអសណ្ដាប់ធ្នាប់ណាមួយនោះ នៅក្នុងសង្គម។
អ្នកទស្សនាវីដេអូនេះ បានហៅការហាត់សមរបស់កងកម្លាំងរាជអាវុធហត្ថនៅពេលនេះ ថាជាការត្រៀមទប់ទល់នឹងបាតុកម្មដែលអាចកើតមានឡើងនៅពេលខាងមុខ ខណៈដែលមានការប្រកាសរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅថ្មីៗនេះថា លោកអាចនឹងដឹកនាំបាតុកម្មមួយ ប្រសិនបើភាពមិនប្រក្រតីនៃលទ្ធផល បោះឆ្នោតមិនត្រូវបានផ្តល់ភាពយុត្តិធម៌នោះ។
លោក ខេង ទីតូ មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងប្រាប់វិទ្យុ បារាំងអន្តរជាតិនៅថ្ងៃនេះថា សកម្មភាពហ្វឹកហាត់របស់កំលាំងរាជអាវុធហត្ថខាងលើ វាគ្រាន់តែជាការហាត់សមដើម្បីពង្រឹងសមត្ថភាព និងវិន័យរបស់កងកំលាំងអាវុធហត្ថតែប៉ុណ្ណោះ ហើយការហាត់សមនេះក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សង្គម ដែលជាភារកិច្ចធម្មតារបស់កងកំលាំងប្រដាប់អាវុធ ដែលនៅក្នុងប្រទេសណាក៏មានដែរ។
ជាការកត់សម្គាល់ ក្រោយការបោះឆ្នោត គេសង្កេតឃើញកងកំលាំងប្រដាប់អាវុធរួមមាន កំលាំងនគរបាល កំលាំងអាវុធហត្ថ និងទាហាន រួមទាំងរថពាសដែកផងនោះ ត្រូវបានដាក់ពង្រាយទាំងនៅក្នុងរាជធានី និងជាយក្រុងភ្នំពេញ ដើម្បី ពង្រឹងសន្តិសុខ។ ក៏ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសកន្លងមកនេះថា ការពង្រាយកំលាំងសន្តិសុខជាច្រើនកន្លែង គឺក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕
ដោយ គឹម យុទ្ធណា
ពី (RFI)

0 Comments:
Post a Comment