លោក
សម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៣
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា នៅក្នុងសន្និសីទកាសែត
ឯទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី
ប្រធានគណបក្សប្រឆាំងនេះ
បានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាវិលចូលតុចរចាជាថ្មី
ដើម្បីបង្កើតឲ្យបាននូវគណៈកម្មការឯករាជ្យចំពោះកិច្ច
ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានអំពាវនាវតាមរយៈសារព័ត៌មាន
ឲ្យគណបក្សប្រជាជនកម្ពុជាវិលចូលតុចរចាជាថ្មី
ដើម្បីបង្កើតឲ្យបាននូវគណៈកម្មការឯករាជ្យ ចំពោះកិច្ច
ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោកសម រង្ស៊ី
បានបញ្ជាក់ច្បាស់ៗថា គណបក្សលោក
នឹងទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតចុងក្រោយ
ដែលចេញពីការស៊ើបអង្កេតត្រឹមត្រូវ និងឯករាជ្យ
របស់គណៈកម្មការចំពោះកិច្ចនោះ បើទោះជាគណបក្សសង្គ្រោះជាតិរបស់លោក
ចាញ់ ឬឈ្នះក៏ដោយ។ ប្រធានគណបក្សប្រឆាំងរូបនេះ
ក៏បានសំណូមពរឲ្យគណបក្សប្រជាជន ប្រកាន់ស្មារតីដូចគ្នានេះដែរ។
គួរបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចដែលគណបក្សសង្គ្រោះជាតិសំដៅដល់នោះ គឺជាគណៈកម្មការដែលមានសមាសភាពគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្គការសង្គមស៊ីវិលសង្កេតការណ៍បោះឆ្នោត និងអង្គការសហប្រជាជាតិធ្វើការរួមគ្នា ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ដែលកើតមានឡើងនៅក្នុងការបោះឆ្នោតជាតិ អាណត្តិទី៥នេះ។
ជំហររបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងគណៈកម្មការមួយនេះ មិនត្រូវគ្នាជាមួយជំហររបស់គណបក្សប្រជាជនទេ ដោយគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានវត្តមានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ គ.ជ.ប ដែលនឹងដើរតួជាអ្នកសម្របសម្រួលនៅក្នុងគណៈកម្មការចំពោះកិច្ចនោះ ស្របតាមច្បាប់បោះឆ្នោតកម្ពុជា។ នេះបើតាមជំហររបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក៕
ដោយ អ៊ឹម រចនា/Im Rachna
From ( RFI )គួរបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចដែលគណបក្សសង្គ្រោះជាតិសំដៅដល់នោះ គឺជាគណៈកម្មការដែលមានសមាសភាពគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្គការសង្គមស៊ីវិលសង្កេតការណ៍បោះឆ្នោត និងអង្គការសហប្រជាជាតិធ្វើការរួមគ្នា ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ដែលកើតមានឡើងនៅក្នុងការបោះឆ្នោតជាតិ អាណត្តិទី៥នេះ។
ជំហររបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងគណៈកម្មការមួយនេះ មិនត្រូវគ្នាជាមួយជំហររបស់គណបក្សប្រជាជនទេ ដោយគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានវត្តមានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ គ.ជ.ប ដែលនឹងដើរតួជាអ្នកសម្របសម្រួលនៅក្នុងគណៈកម្មការចំពោះកិច្ចនោះ ស្របតាមច្បាប់បោះឆ្នោតកម្ពុជា។ នេះបើតាមជំហររបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក៕
ដោយ អ៊ឹម រចនា/Im Rachna
0 Comments:
Post a Comment