Discussion

សូមស្វាគមលោកអ្នកដែលបានមកកាន់​គេហទំព័រយើងខ្ញុំ នៅក្នុងគេហទំព័រនេះ ខ្ញុំបង្កើតឡើងដើម្បីចែករំលែក​ព័ត៏មាន​ នឹងចំណេះ​ដឹងផ្សេងៗ​សំរាប់ចែក​ជូនបងប្អូន​ទាំងអស់គ្នា ដោយ​សប្បាយ​រីករាយ ដូច្នេះ​សូមបងប្អូនទាំងអស់គ្នា រកទទួលទានមានបាន នឹង​ជួប​ប្រ​ទៈតែ​សេចក្តី​សុខ​គ្រប់ប្រការ​កុំបី​ឃ្លា​ង​ឃ្លាត​ឡើយ​​​ ពីម្ចាស់គេហទំព័រទ្រឹស្តីចក្រ។

Photography

Monday, May 27, 2013

ការ​បំបាត់​មុន​ជាមួយនឹង​ទឹកដោះគោ​យ៉ា​អួ​

2 Comments
 

ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ល្អ ចំពោះ​សុខភាព​ក្រពះ​ពោះវៀន ទឹកដោះគោ​យ៉ា​អួ ក៏​មាន​អត្ថប្រយោជន៍ ផងដែរ​ក្នុង​ការ​យក​វា មក​ធ្វើជា​គ្រឿង​កែសម្ភស្ស​ស្បែក​មុខ​។ អ្នក​អាច​ប្រើ​វា បាន​ក្នុង​ការ​កំចាត់​មុន និង ស្នាម​មុន​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​បាន យ៉ាង​មាន​ប្រសិទ្ធិភាព​។​

​ជាដំបូង ត្រូវ​យក​ទឹកដោះគោ​យ៉ា​អួ​សុទ្ធ លាយ​ជាមួយ​នឹង ស្រូវ​សាឡី​ចំនួន​២​ស្លាបព្រា​បាយ និង បន្ថែម​ជាមួយនឹង ប្រេង​អូ​លីវ​ចំនួន ១​ស្លាបព្រា​កាហ្វេ​, ទឹក​ក្រូចឆ្មា ១​ស្លាបព្រា​កាហ្វេ រួច​ធ្វើការ​កូរ​ល្បាយ​នេះ អោយ​បាន​សព្វ​ល្អ មុនពេល​ដែល​យក​វា មក​លាប​នៅលើ​ផ្ទៃមុខ ជា​ពិសេស​ត្រង់​កន្លែង​ដែលមាន ការ​រោល​កន្ទួលរ​ម៉ាស់ ឬ មាន​មុន​ច្រើន​។​

​ត្រូវ​រក្សា ទុក​វា​អោយបាន ៥ ឬ ៧ នាទី មុន​ពេល​អ្នក​លាង​សម្អាត​វា​ជាមួយនឹង ទឹកស្អាត​។ ការអនុវត្ត​នូវ វិធី​នេះ ជាប្រចាំ​នឹង​អាច​ជួយ​កំចាត់ មុន និង ស្នាម​មុន​នៅ​លើ​ផ្ទៃមុខ​អ្នក បាន​ជា​មិនខានឡើយ​៕ប្រភពព័ត៌មាន ៖ Health.com.kh

2 Comments:

Unknown said...
This comment has been removed by the author.
Unknown said...

អ្វីជាស្រូវសាឡី និងប្រេងអូលីវ។ ខ្ញុំយល់ថាខ្មែរយើងមិនសូវស្គាល់ទេ។

Post a Comment

 
គេហទំព័រទ្រឹស្ដីចក្រ ©5/10/2013 tresdichark.com. Supported by facebook and www.tantrykhmer.blogspot.com