Discussion
Photography
Monday, May 27, 2013
ការបំបាត់មុនជាមួយនឹងទឹកដោះគោយ៉ាអួ
ក្រៅពីផ្តល់អត្ថប្រយោជន៍ល្អ ចំពោះសុខភាពក្រពះពោះវៀន ទឹកដោះគោយ៉ាអួ ក៏មានអត្ថប្រយោជន៍ ផងដែរក្នុងការយកវា មកធ្វើជាគ្រឿងកែសម្ភស្សស្បែកមុខ។ អ្នកអាចប្រើវា បានក្នុងការកំចាត់មុន និង ស្នាមមុននៅលើផ្ទៃមុខរបស់អ្នកបាន យ៉ាងមានប្រសិទ្ធិភាព។
ជាដំបូង ត្រូវយកទឹកដោះគោយ៉ាអួសុទ្ធ លាយជាមួយនឹង ស្រូវសាឡីចំនួន២ស្លាបព្រាបាយ និង បន្ថែមជាមួយនឹង ប្រេងអូលីវចំនួន ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ រួចធ្វើការកូរល្បាយនេះ អោយបានសព្វល្អ មុនពេលដែលយកវា មកលាបនៅលើផ្ទៃមុខ ជាពិសេសត្រង់កន្លែងដែលមាន ការរោលកន្ទួលរម៉ាស់ ឬ មានមុនច្រើន។
ត្រូវរក្សា ទុកវាអោយបាន ៥ ឬ ៧ នាទី មុនពេលអ្នកលាងសម្អាតវាជាមួយនឹង ទឹកស្អាត។ ការអនុវត្តនូវ វិធីនេះ ជាប្រចាំនឹងអាចជួយកំចាត់ មុន និង ស្នាមមុននៅលើផ្ទៃមុខអ្នក បានជាមិនខានឡើយ៕ប្រភពព័ត៌មាន ៖ Health.com.kh
Subscribe to:
Post Comments (Atom)
2 Comments:
អ្វីជាស្រូវសាឡី និងប្រេងអូលីវ។ ខ្ញុំយល់ថាខ្មែរយើងមិនសូវស្គាល់ទេ។
Post a Comment